Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាន់តែ​ទំនើប! មួកសុវត្ថិភាព​ដំបូង​បង្អស់ដែល​មានភ្លើងហ្វ្រាំង

  • បោះពុម្ព

ដើម្បីបង្កើនសុវត្ថិភាពបន្ថែមទៀតដល់អ្នកបើកបរម៉ូតូ ក្រុមហ៊ុន Shark Hat បានបង្ហាញចេញមួកសុវត្ថិភាពមួយប្រភេទដែលមានភ្លើងហ្វ្រាំងដំបូងគេបង្អស់ក្នុងពិភពលោក។ មួកសុវត្ថិភាពដ៏ទំនើបនេះ ត្រូវបានដាក់ឈ្មោះថា Shark Skwal i3។

មែនទែនទៅ វាមិនមានភ្ជាប់អ្វីជាមួយប្រព័ន្ធហ្វ្រាំងម៉ូតូនោះទេ ប៉ុន្តែគឺវាត្រូវបានដាក់ជាមួយនឹងសេនស័រមួយដែលអាចកំណត់សម្គាល់ដឹងថា អ្នកបើកបរម៉ូតូបានជាន់ ឬចាប់ហ្វ្រាំង ពេលនោះវានឹងលោតចេញភ្លើងជាសញ្ញានៅផ្នែកខាងក្រោយនៃមួកសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ភ្លើងហ្វ្រាំងនេះលោតភ្លឹបភ្លែត ៣ដង បើចាប់ហ្វ្រាំងធម្មតា និងលោតភ្លឹបភ្លែតដល់ ៥ដង បើចាប់ហ្វ្រាំងខ្លាំង។

គួរដឹងថា មួយសុវត្ថិភាពនេះបំពាក់អាគុយមកជាមួយដែលគាំទ្រដល់ការលោតភ្លើងហ្វ្រាំងរហូតដល់ ១២ម៉ោង ក្នុងនោះអាចសាកពេញបានដោយប្រើពេល ៣ម៉ោង។ បន្ថែមលើសនេះ មួកសុវត្ថិភាព Shark Skwal i3 ក៏បំពាក់អំពូល LED នៅផ្នែកខាងមុខផងដែរ ដើម្បីបង្កើនភាពភ្លឺច្បាស់ និងសុវត្ថិភាពដល់អ្នកបើកបរ។ តែយ៉ាងណាក្រុមហ៊ុនមិនទាន់ប្រកាសចេញតម្លៃមួកនេះនៅឡើយទេ៕

ដកស្រង់ពី៖Sabay