Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុនដាក់ចង្កឹះលេខអក្សរ D ចេញដំណើរ ដាច់ខាត​ត្រូវច្បាស់​រឿង២នេះ​ជាមុនសិន

  • បោះពុម្ព

បន្ទាប់ពីបានត្រួតពិនិត្យរថយន្តនៅគ្រប់ចំណុចសំខាន់ៗអស់ហើយ លោកអ្នកនឹងមានអារម្មណ៍ទំនុកចិត្តក្នុងពេលបើកបរធ្វើដំណើរ។ តែយ៉ាងណាក្តី យើងសូមបន្ថែមនូវការណែនាំ២ចំណុចទៀត មុនដាក់អក្សរ D បើករថយន្តចេញដំណើរ។ ទីមួយ គឺឯកសារដែលត្រូវយកតាមខ្លួន ដែលមានដូចជា បណ្ណបើកបរច្បាប់ដើម កាតគ្រីថតចម្លង និងឆៀកថតចម្លង។

នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំណែកសន្លឹកពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវបិទនៅកញ្ចក់ខាងមុខ។ ទីពីរ គឺអ្នកបើកបរត្រូវសារ៉េកៅអីអង្គុយឱ្យបានស្រួលបួល ពាក់ខ្សែក្រវាត់ និងកញ្ចក់ចំហៀង និងកញ្ចក់មើលក្រោយឱ្យបានត្រឹមត្រូវងាយស្រួលមើល ព្រមទាំងដោះហ្វ្រាំងដៃ។ ជាមួយគ្នានេះ ត្រូវពិនិត្យមើលលើដំណើរការរបស់កាមេរ៉ារថយន្ត (បើមាន) ផងដែរ។

ក្រៅពីនេះ គឺត្រៀមដបទឹក ឬកែវទឹកដាក់នៅក្បែរខ្លួនឱ្យហើយទៅ និងជាពិសេសគឺទូរសព្ទ ដើម្បីងាយស្រួលពេលចុចម្តងៗ ឬមើលផែនទីក្នុងពេលបើកបរ បើអាចគួរដាក់បន្ថែមជើងទម្រទូរសព្ទ។ ទន្ទឹមនឹងនេះដែរ លោកអ្នកក៏គួរតែពិនិត្យមើលកង់សាគួរ និងឧបករណ៍ដោះដូរ ត្រៀមបម្រុងប្រេងម៉ាស៊ីន និងទឹកស្អ និងរបស់របរសំខាន់ៗផ្សេងទៀតផងដែរ៕

ដកស្រង់ពី៖Sabay