Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្ចរខ្ចាយដល់ក្រៅប្រទេស! ថ្ងៃនេះ ស្រីស្អាតថៃម្នាក់ និយាយពីបទ “ស្រឡាញ់អ្វីដែលខ្មែរមាន”

  • បោះពុម្ព

ពិតជាមិនធម្មតាមែន បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន » របស់ផលិតកម្ម Galaxy Navatra ដែលទើបតែចេញ Teaser កាលពីពេលថ្មីៗនេះ ត្រូវបាន influencer ថៃមួយរូបដែលមានឈ្មោះថា Fangko_ok យកទៅ Reaction ហើយកោតសរសើរមិនដាច់ពីមាត់។

នៅក្នុងវីដេអូ Reaction ប្រមាណជាង ៨នាទី influencer ស្រីស្អាតរូបនេះ បានបង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំងចំពោះ ទស្សនីយភាពនៅក្នុងវីដេអូបទចម្រៀងមួយបទនេះ ដោយមានលាយបញ្ចូលគ្នានូវ ប្រាសាទអង្គរវត្ត តំបន់ទេសចរណ៍ ប្រវត្តិសាស្រ្ត និងបណ្តាកោះល្បីៗនៅក្នុងប្រទេសកម្ពុជា។ ពិសេសជាងនេះទៅទៀតនោះ គឺត្រង់ឈុត តារាចម្រៀង រួមជាមួយអ្នករាំអម នៅតំបន់កោះពេជ្រ ធ្វើឱ្យ influencer ភ្ញាក់ផ្អើលហើយសរសើរថា ស្អាត។

លើសពីនេះទៅទៀត influencer ស្រីស្អាតរូបនេះ បានកោតសរសើរពីប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាព រួមជាមួយការអភិវឌ្ឍទៅមុខជាលំដាប់ គ្រប់ខេត្ត គ្រប់ក្រុង។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ នោះឡើយ ដែល influencer ថៃ ដ៏ល្បីមួយរូបនេះបានធ្វើការ Reaction ទៅលើបទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ពោលគឺកញ្ញាធ្លាប់បាន Reaction បទរបស់ តារាចម្រៀង សំនៀងក្រអួន តន់ ចន្ទសីម៉ា ជាមួយនឹងតារាប្រុសសំឡេងស្អក គឺលោក ខេម ដែលមានចំណងជើងថា "ក្រមុំ Grade A " ម្ដងរួចមកហើយ។

ដកស្រង់ពី៖ Sabay