Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តិចទៀត​ បង់លុយ​ផ្សាយពាណិជ្ជកម្មជាមួយ Meta នឹងឆាប់បាន Fan ចំគោលដៅ

  • បោះពុម្ព

ក្រុមហ៊ុន Meta នឹងប្រើឧបករណ៍ AI ដែលខ្លួនអភិវឌ្ឍឡើង ក្នុងការបង្កើតការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ប្រភេទក្រុមហ៊ុនផ្សេងៗគ្នា នៅត្រឹមចុងឆ្នាំ ២០២៣នេះ។

លោក Adrew Bosworth ប្រធានមន្រ្តីបច្ចេកវិទ្យារបស់ក្រុមហ៊ុន Meta បានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ AI ក្នុងការបង្កើតការផ្សព្វផ្សាយនេះ នឹងកាន់តែប្រសិទ្ធភាពខ្ពស់ដោយវាបានជួយឱ្យក្រុមហ៊ុនអាជីវកម្មនានាទទួលបានអតិថិជនត្រូវគោលដៅស្របតាមប្រភេទអាជីវកម្មរបស់ខ្លួន។ ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសចេញគម្រោងថ្មីសម្រាប់ក្រុមហ៊ុន គឺការអភិវឌ្ឍបច្ចេកវិទ្យា AI សម្រាប់ Platform របស់ខ្លួន ដូចជា Facebook, Instagram និង WhatsApp ជាដើម។

ក្នុងនោះ Meta នឹងបង្កើតក្រុមផលិតផលកម្រិតខ្ពស់ថ្មីមួយដែលផ្តោតការអភិវឌ្ឍលើបច្ចេកវិទ្យា AI នេះ។ គួរកត់សម្គាល់ដែរថា កាលពីខែកុម្ភៈ លោក Mark Zuckerberg បានប្រកាសពីគម្រោង Meta Verified ដោយតម្រូវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram បង់ ១ខែចំនួន ១១,៩៩ដុល្លារ នៅលើ Web ឬ ១៤,៩៩ដុល្លារ ក្នុង១ខែ នៅលើ iOS៕

ដកស្រង់ពី៖Sabay