Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញប៉ុន្មានឈុតនេះ ទឹម រដ្ឋា នឹកស្ដាយក្រោយពេល ហ្វៃ សំអាង ទាក់ទងដើម្បីថតតែត្រូវនាងបដិសេធ

  • បោះពុម្ព

ជាប់ឈ្មោះជារាជនីម៉ូដែលជាច្រើនឆ្នាំ ទឹម រដ្ឋា ទើបតែបង្ហាញចិត្ដនឹកស្ដាយមិនបានគ្រងឈុតបុរាណជាមួយតារាល្បីៗជាច្រើនដួងទៀត តាមរយៈខ្សែភាពយន្ដមួយរបស់់ផលិតករជើងចាស់ ហ្វៃ សំអាង។

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ បានបែកធ្លាយរូបថតគ្រងឈុតបុរាណជាច្រើនសន្លឹករបស់លោក ទេព រិនដារ៉ូ ព្រមទាំងតារាប្រុសស្រីជាច្រើនដួងទៀត ធ្វើឲ្យ ទឹម រដ្ឋា នឹកសោកស្ដាយមិនបានគ្រងឈុតទាំងនោះ។ ទើបតែសម្រាលកូនដំបូងដ៏គួរឲ្យស្រឡាញ់ ទឹម រដ្ឋា និយាយថា រូបនាងពិតជាស្រឡាញ់ និងគោរពណាស់នូវសម្លៀកបំពាក្យឈុតប្រពៃណីខ្មែរ។

អ្នកនាងបង្ហើបថា៖ “ស្ដាយខ្លាំងណាស់ពេលដែលលោកពូ Fay SamAng ទាក់ទងមកក្មួយកំពុងតែមានគម្រោងយកកូន កុំអី មានកិត្តិយសបានថតមួយរឿងចុងក្រោយមុនពេលមានកូននឹងគេបាត់ហើយ”។ តារាម៉ូដែលកម្ពស់បានរូបនេះ បានបញ្ចេញសារនេះ ដោយភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ក្នុងនោះក៏មានរូបលោក ហ្វៃ សំអាង ផងដែរ។

មិនថាតែ ទឹម រដ្ឋា ទេដែលពោលសោកស្ដាយ និងចង់គ្រងឈុតដ៏អស្ចារ្យជាមួយឱកាសបានសម្ដែងក្នុងរឿងប្រវត្ដិសាស្ដ្រមួយរបស់លោក ហ្វៃ សំអាង សូម្បីតែអ្នកគាំទ្រនាងមួយចំនួនក៏សោកស្ដាយចំពោះឱកាសនេះដែរ៕

ដកស្រង់ពី៖ Sabay