Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មោទកភាពជាតិ! ផ្អើលជនបរទេស នាំគ្នារាំបទ“ស្រលាញ់អ្វីដែលខ្មែរមាន”

  • បោះពុម្ព

“ស្រឡាញ់អ្វីដែលខ្មែរមាន” គឺជាបទមួយបង្ហាញការពិតពីកម្ពុជា ដោយបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ពីរោះ រណ្ដំចិត្ដ កំពុងមានភាពល្បីល្បាញ។ ជាមោទកភាពរបស់កម្ពុជា ដែលប្រទេសជិតខាងមួយចំនួនបានស្ដាប់ និងស្ងើចសរសើរនូវបទចម្រៀងមួយនេះ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃនេះ ក្រោយផលិតកម្ម Galaxy Navatra បញ្ចេញវីដេអូចម្រៀងខ្លី MV Teaser បទស្រឡាញ់អ្វីដែលខ្មែរមាន ទទួលបានប្រជាប្រិយភាពចំណាប់អារម្មណ៍ខ្លាំងមែនទែន ចំពោះស្នាដៃដ៏ចំណានជាមួយទស្សនៈវិស័យវែងឆ្ងាយបង្ហាញអ្វីដែលកម្ពុជាមាន ផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ឲ្យកាន់តែច្បាស់ពីកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។

បទ "ស្រឡាញ់អ្វីដែលខ្មែរមាន" ត្រូវបានគេមើលឃើញថា កំពុងមានការផ្សព្វផ្សាយពេញបណ្តាញសង្គមនានា ក្នុងនោះក៏មានជនបរទេសមួយចំនួនក៏លើកយកមកធ្វើ Reaction និងរាំតាមចង្វាក់ភ្លេងដែលរំលេចពីជ្រុងផ្នែកខ្លះនៃវប្បធម៌ សម្តែងការកោតសរសើរចំពោះស្នាដៃផលិត ពិសេសសមទ្ធផលដ៏អស្ចារ្យរបស់កម្ពុជា។ ជាមួយគ្នាផងដែរអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺមានឆាណែល យូធូប នៅតាមបណ្តាលប្រទេសជាប់កម្ពុជា បានយក trailer បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» យកមកធ្វើ Reaction ។

ដកស្រង់ពី៖ Sabay