Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាប់ថយក្រោយ ស៊ីហ្គេម ២០២៣ (SEA Games 2023)

  • បោះពុម្ព

ផ្អើលអស់តារាចម្រៀងក្នុងផលិតកម្មហ្គាឡាក់ស៊ី និងមហាជន ក្រោយពីឃើញចំនួនអ្នកចូលទស្សនា MV បទ“ស្រឡាញ់អ្វីដែលខ្មែរមាន” បានហក់ឡើងដល់ជិត ១០លានដង ដោយគិតត្រឹមតែ២៤ម៉ោង នៃការបង្ហោះនៅលើបណ្ដាញសង្គមYoutube ផ្លូវការរបស់ផលិតកម្មខ្នាតយក្សមួយនេះ។

ដូចប្រិយមិត្ដបានដឹងរួចមកហើយពីភាពអស្ចារ្យ នៃបទចម្រៀងតំណាងឲ្យជាតិមួយនេះ ក្នុងពេលដែលកម្ពុជាត្រៀមខ្លួនទទួលការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេមដ៏អស្ចារ្យ។ សម្រាប់តារាចម្រៀង ខេមរៈ សិរីមន្ដ ដែលជាដៃគូចម្រៀងម្នាក់ក្នុងបទនេះ បានលាន់មាត់ ក្រោយឃើញលទ្ធផលដ៏អស្ចារ្យបែបនេះ។ លោក ខេមរៈ សិរីមន្ដ បានប្រើបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ដំណឹងនេះដល់អ្នកគាំទ្រ ព្រមទាំងមហាជន ដោយមានភ្ជាប់រូបថតក្នុងបទចម្រៀងនេះទៀតផង។ លោកថា៖ “លេងសើចមិនបានទេ បទតំណាងជាតិមួយថ្ងៃជិត១០M”។

ក្រៅពីតារាចម្រៀងរូបនេះ ក៏មានមិត្ដសិល្បៈ និងអ្នកតាមដានព្រឹត្ដិការណ៍សង្គមផ្សេងទៀត បានអបអរសាទរចំពោះលទ្ធផលមួយនេះដែរ៕

ដកស្រង់ពី៖ Sabay