Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សន្យាឆ្លើយតបក្នុងរយៈពេល ២៤ម៉ោង ឥឡូវ ពូឃ្លាំង និងគ្នីគ្នាចេញបទឌឺក្រុមនាយពាក់មីវិញហើយ

  • បោះពុម្ព

បន្ទាប់ពីព្រីនស្គ្រីនរូបថត និងសារបង្ហោះរបស់នាយពាក់មីនៅលើបណ្ដាញសង្គមដោយពូឃ្លាំងកាលពីល្ងាចមិញ

ហើយសន្យាថានឹងឆ្លើយតបទៅពាក់មីវិញក្នុងរយៈពេលដ៏ខ្លី លោកបានបង្កើតជាវីដេអូមួយថតចម្រៀងដើម្បីប្រកួតគ្នាក្នុងន័យលេងសើចផង និងទាញចំណាប់អារម្មណ៍ពីមហាជនផង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដូចការសន្យា ពូឃ្លាំង និងពូខេន បានរួមគ្នាជាមួយបុរសបីនាក់ផ្សេងទៀត បានថតសកម្មភាពរាំ និងច្រៀងបទរបាំត្រុដិ ចេញពីលើទឹកដីអង្គរខេត្ដសៀមរាប បន្ទាប់ពីលោកចេញពីសង្ក្រាន្ដនៅខេត្ដបន្ទាយមានជ័យមកដល់ខេត្ដសៀមរាបភ្លាម។

មុនប្រមូលគ្នីគ្នាច្រៀងរបាំត្រុដិ ដើម្បីឆ្លើយតបទៅកាន់នាយពាក់មី ពូឃ្លាំង នោយាយថា៖ “ចម្រៀងនេះច្រៀងចេញពីពូឃ្លាំង មនុស្សប្រុសមិនចេះសាវ៉ា សង្ឃឹមថាពាក់មីឯង យកគំរូតាមណាជូនពរឱ្យប្រពន្ធត្រូវគ្នាជាមួយនឹងសង្សា ពូជូនពរណា ពូជូនពរណា ពូជូនពរណា ឆារ៉ាត់ឆា រ៉ាត់ឆា ឆាឆា”។ សូមរំលឹកថា មុនមានការឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គមនេះ នាយពាក់មី និងបុរសចំនួន ៤នាក់ផ្សេងទៀត បានថតវីដេអូច្រៀងបទ“ចូលឆ្នាំយើងទៅណា?”។

អ្នកគាំទ្រ ព្រមទាំងអ្នកលេងបណ្ដាញសង្គមមួយចំនួនផងបានយកបទនោះទៅដាក់លើផេងរបស់ពួកគេ ហើយនិយាយថាត្រូវចិត្ដក្នុងឱកាសបុណ្យចូលឆ្នាំ ហើយបានស្ដាប់បទដែលមានន័យចាក់ដោតយ៉ាងនេះ៕

ដកស្រង់ពី៖ Sabay