Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្មាតហ្វូនទីពីរដែល​មាន​ Mini Capsule រូបរាងដូច Dynamic Island ត្រូវបាន​បញ្ចេញហើយ

  • បោះពុម្ព

realme ទើបតែបានបញ្ចេញស្មាតហ្វូនថ្មីទីពីររបស់ខ្លួនដែលមកជាមួយ Mini Capsule រូបរាងដូច Dynamic Island គឺ realme Narzo N55។ គួរដឹងថា កាលពីខែមុន realme C55 ត្រូវបានប្រកាសចេញ ដោយវាគឺជាស្មាតហ្វូនដំបូងគេដែលមាន Mini Capsule។

 

គេរំពឹងថា Mini Capsule ដែលបំពាក់នៅលើ Narzo N55 នឹងធ្វើការដូចនៅលើ C55 ដែរ ដែលវាអាចបង្ហាញកម្រិតថ្ម ការប្រើប្រាស់ទិន្នន័យ និងការរាប់ជំហានជើងជាដើម។ realme Narzo N55 បំពាក់អេក្រង់ FullHD ទំហំ ៦,៧២អ៊ីញ ជាមួយល្បឿនអេក្រង់ ៩០Hz មានរន្ធទម្លុះអេក្រង់មួយ ដែលជាកាមេរ៉ាសែលហ្វី ៨MP។ ឯកាមេរ៉ាក្រោយធំៗពីរ មានទំហំ ៦៤MP និង ២MP។ វាដំណើរការដោយ Android 13 បំពាក់ឈីប Helio G88 SoC និង RAM ៦GB និងអង្គផ្ទុកទិន្នន័យ ១២៨GB៕

 

ដកស្រង់ពី៖Sabay