Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Toyota បង្ហាញ​ចេញ​គំរូឡានអគ្គិសនី២ម៉ូឌែល​ រូបរាងទំនើបណាស់

  • បោះពុម្ព

ក្រុមហ៊ុន Toyota បានបញ្ចេញគំរូរថយន្តអគ្គិសនីចំនួន២ម៉ូឌែល ក្នុងពិព័រណ៌យានយន្ត Auto Shanghai នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ គឺ bZ Sport Crossover Concept និង bZ FlexSpace Concept។ ម៉ូឌែលទាំងពីរនេះ ជាត្រកូល bZ ដែលនឹងត្រូវដាក់ក្នុងទីផ្សារប្រទេសចិន ក្នុងឆ្នាំ២០២៤។ វាក៏ស្ថិតក្នុងចំណោមរថយន្ត ១០ម៉ូឌែល ដែល Toyota គ្រោងនឹងបញ្ចេញនៅឆ្នាំ២០២៦ផងដែរ។

សម្រាប់រថយន្ត bZ Sport Crossover Concept ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Toyota និង BYD Toyota EV Technology។ វានឹងបំពាក់ជាមួយមុខងារវៃឆ្លាតជាច្រើន ដោយរួមមានទាំងមុខងារជំនួយអ្នកបើកបរ និងចូលចតស្វ័យប្រវត្តិផងដែរ។ ចំណែករថយន្ត bZ FlexSpace Concept ត្រូវបានអភិវឌ្ឍរួមគ្នាដោយ Toyota, Guangzhou Automobile Group, GAC Toyota Motor និង TMEC។ វាមានភាពធំទូលាយ ផាសុកភាព ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមុខងារវៃឆ្លាតផ្សេងៗ៕

ដកស្រង់ពី៖Sabay