Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកចិត្តថ្លៃថ្លាណាស់លោកអើយ! Jungkook ដកលុយពីធនាគារបរិច្ចាគលុយរាប់សែនដុល្លារ ជួយក្មេងៗ

  • បោះពុម្ព

ព័ត៌មានទទួលបាននៅព្រឹកនេះ បានបញ្ជាក់មកថា Jungkook (BTS) បានបរិច្ចាគថវិកាចំនួន ១ពាន់លានវ៉ុន (ខ្ទង់ ៧៥៩,២១៥ ដុល្លារ) ទៅដល់មន្ទីរពេទ្យ Seoul National University Children's Hospital។

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ មន្ទីរពេទ្យ Seoul National University Hospital បានចេញសេចក្ដីថ្លែងការណ៍ដោយបញ្ជា្ក់ថា៖ «Jungkook បានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ចំនួន ១ពាន់លានវ៉ុន ជួយដល់មន្ទីរពេទ្យ»។ ផ្អែកតាមមន្ទីរពេទ្យដដែលបានលើកឡើងថា Jungkook បានជូនទឹកប្រាក់ ១ពាន់លានវ៉ុន ដើម្បីអាចយកទៅប្រើប្រាស់ ក្នុងការព្យាបាលកុមារជាច្រើននាក់ដែលមកពីគ្រួសារមានជីវភាពក្រីក្រខ្វះខាត និងសម្រាប់ប្រើប្រាស់ក្នុងគម្រោងមជ្ឈមណ្ឌលថែទាំរួមផងដែរ។

តាមអ្វីដែលមន្ទីរពេទ្យបានបញ្ជាក់បន្ថែម ក៏បាននាំយកនូវសម្ដីរបស់ Jungkook ដែលលើកឡើងមកដែរថា៖ «ខ្ញុំសង្ឃឹមថា ថវិកានេះនឹងក្លាយជាជំនួយខ្លះ ជួយដល់កុមារៗដែលកំពុងរងវិបត្តិ ហើយខ្ញុំនឹងបន្តគាំទ្រពួកគេឲ្យមានស្នាមញញឹម ពេញដោយសុខភាពល្អ»៕

ដកស្រង់ពី៖Sabay