Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាល្បី ៥ដួងនេះ ត្រូវអ្នកគាំទ្រ ចាប់គ្រញិចលាបម្សៅមុខឡើងស្រម៉ក ខ្លួនទទឹកជោក

  • បោះពុម្ព

សកម្មភាពលេងទឹក និងប៉ាតម្សៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅរយៈពេលពីរថ្ងៃហើយ ប៉ុន្ដែតារាខ្លះទើបតែបានបញ្ចេញរូបថតរបស់ខ្លួនក្នុងស្ថានភាពមុខប្រឡាក់ស្រម៉ក ហើយខ្លួនវិញទទឹកឲ្យកកោក។

ប៉ុន្ដែតារាទាំងនោះ ប្រាប់ថាសប្បាយរកអ្វីស្ទើប្រៀបផ្ទឹមពុំបាន ហើយប្រកាសសងសឹកបាញ់ទឹក និងលាបម្សៅអ្នកគាំទ្រឲ្យឈ្នះវិញនៅឆ្នាំក្រោយ។

១/ តារាសម្ដែង ឈឹម សក្កដា បានទៅលេងទឹក និងប៉ាតម្សៅដោយផ្ទាល់នៅរមណីយដ្ឋានវត្ដភ្នំ ដោយពាក់ម៉ាសក្រែងមានអ្នកស្គាល់។ ប៉ុន្ដែមានអ្វី ត្រូវអ្នកគាំទ្រខ្លះស្គាល់ច្បាស់ ចាប់ប៉ាតម្សៅ ហើយបាញ់ទឹកដាក់ឡើងជោគ ដោយអ្នកគាំទ្រជូនពាក្យមកលោកវិញមួយឃ្លាថា៖ “Idol របស់ខ្ញុំទោះបីជាពាក់ម៉ាសយ៉ាងណាក៏មើលស្គាល់ដែរកុំចង់គេច”។

២/ពិធីករ សុខ រ៉ាស៊ី ក៏ទទួលបានការដូយ៉ាងចាស់ដៃពីអ្នកគាំទ្រដែរ ក្នុងពេលដែលលោកទៅបំពេញការងារជាពិធីករក្នុងកម្មវិធីសង្ក្រាន្ដនៅខេត្ដកំពង់ចាម។ លោកសម្ដែងការសប្បាយចិត្ដចំពោះការស្រឡាញ់រាប់អានពីបងប្អូនអ្នកខេត្ដកំពង់ចាម ហើយថែមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកគាំទ្រទាំងដែលមុខប្រឡាក់ម្សៅស្រម៉កនោះទៀតផង។

៣/ចេញពីទឹកដីអង្គរ ខេត្ដសៀមរាប ដែលតារាចម្រៀង ឆន សុវណ្ណរាជ បានទៅចម្រៀង និងកម្សាន្ដនៅទីនោះ លោកបានបង្ហាញសកម្មភាពដ៏សប្បាយ ដោយដៃកាន់កាំភ្លើងទឹក ស្លៀកខោ និងពាក់អាវយឺតដៃខ្លី។ លោកបានប្រកាសប្រាប់អ្នកគាំទ្រ ត្រៀមខ្លួនលេងទឹក និងប៉ាតម្សៅជាមួយលោកនៅថ្ងៃបង្ហើយ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។

៤/ តារាចម្រៀង ខេម។ លោកបានចុះលេងទឹក និងប៉ាតម្សៅនៅកណ្ដាលចំណោមមហាជនតែម្ដង។ ជាលទ្ធផល ខ្លួនទទឹកជោគ ហើយមុខវិញក៏ប្រឡាក់ម្សៅមិនធម្មតាដែរ ប៉ុន្ដែលោកបានជូតវិញខ្លះ ហើយអ្នកគាំទ្រចេះតែនាំគ្នាបាញ់ទឹក និងប៉ាតថែម។ ក្នុងពេលនោះដែរ លោកសម្ដែងការសប្បាយរីករាយ ហើយសន្យាចុះលេងជាមួយបងប្អូនអ្នកគាំទ្រនៅឆ្នាំក្រោយៗទៀត ដោយមិនអស់ចិត្ដលោកក៏បានថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកប៉ាត និងបាញ់ទឹកដាក់លោកទៀតផង។


៥/ តារាសម្ដែង និងម៉ូដែល លីវ ជីលី ក៏ទទឹកខ្លួនជោគ ហើយមុខវិញក៏ប្រឡាក់ម្សៅស្រម៉កដែរ ពេលកញ្ញាចុះលេងទឹក និងប៉ាតម្សៅជាមួយអ្នកគាំទ្រ។ ដោយលេងសប្បាយជ្រុល នៅថ្ងៃបង្ហើយ នៃពិធីបុណ្យចូលឆ្នាំដែលគ្រប់គ្នាលេងទឹក និងប៉ាតម្សៅកាន់តែសប្បាយនោះ ស្រាប់តែ ជីលី ប្រាប់ថាគ្រុនបាត់ហើយដោយលេងទឹក និងម្សៅច្រើនពេកនៅថ្ងៃទី១។ ទោះជាយ៉ាងណាកញ្ញា ក៏សប្បាយចិត្ដដែលបានចូលរួមលេងយ៉ាងសប្បាយជាមួយអ្នកគាំទ្រ និងបងប្អូនខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយឆ្នាំក្រោយកញ្ញាសន្យាថានឹងលេងទៀត៕

 

ដកស្រង់ពី៖ Sabay