Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកគាំទ្រនឹកដល់សម្ដីលួងលោមផ្លូវចិត្ត របស់ Moonbin ចំពោះគ្រប់គ្នាពេលពិបាកចិត្ត

  • បោះពុម្ព

ថ្ងៃនេះដំណឹងដ៏គួរឲ្យតក់ស្លុតមួយបានចេញផ្សាយជាច្រើន ទាក់ទងនឹងមរណភាពរបស់ Moonbin សមាជិកក្រុម ASTRO ដែលជាព័ត៌មានគ្រប់គ្នាទទួលយកមិនចង់បានឡើយ។

ផលិតកម្ម Fantagio ដែលជាអ្នកគ្រប់គ្រងរបស់ Moonbin ក៏ដូចជា ASTRO បានចេញសេចក្ដីរាយការណ៍ថា៖ «នៅថ្ងៃទី១៩ ខែមេសា សមាជិក ASTRO គឺ Moonbin បានចាកចេញពីពួកយើងភ្លាមៗ ក្លាយជាផ្កាយលើមេឃហើយ។ ទោះយើងមិនអាចធៀបទុក្ខសោករបស់យើងទៅនឹងទុក្ខសោកដែលគ្រួសាររបស់លោកដែលកំពុងមានក៏ដោយ ការដែលបាត់បង់កូនប្រុស និងបងប្អូនជាទីស្រឡាញ់, សមាជិក ASTRO, មិត្តរួមផលិតកម្ម Fantagio, នាយកប្រតិបត្តិក្រុមហ៊ុន និងបុគ្គលិកទាំងអស់កំពុងកាន់ទុក្ខលោកដោយទុក្ខសោក និងតក់ស្លុតយ៉ាងខ្លាំង»។

ជាមួយគ្នានោះ ទោះបីជាពុំមែនជា Idol របស់ខ្លួន ប៉ុន្តែក្រោយព័ត៌មាននៃមរណភាពរបស់តារាប្រុសរូបនេះផ្សព្វផ្សាយពាសពេញអ៊ីនធើណិត ក៏ឃើញមានអ្នកគាំទ្រជាច្រើនក្នុងពិភព K-Pop សម្ដែងការកាន់ទុក្ខ និងសោកស្ដាយជាខ្លាំងចំពោះការបាត់បង់នេះ។ ជាមួយគ្នានោះការចាកចេញរបស់ Moonbin ក៏បាននាំអ្នកគាំទ្រជាច្រើននាក់ ប្រមូលពាក្យសម្ដីមានន័យរបស់លោក ដែលធ្លាប់លួងលោមគ្រប់គ្នាកន្លងមក ទាំងដែលខ្លួនកំពុងមានវិបត្តិផ្លូវចិត្ត ពិសេសពេលលោកនិយាយថា ៖ «អ្នកស្រក់ទឹកភ្នែកដោយគ្មានមូលហេតុ! តើខ្ញុំលួងលោមអ្នកបានទេ?» បន្ថែមពីលើពាក្យនេះ ក៏នៅមាន Post មួយដែលត្រូវបានបង្ហោះកាលពីពេលថ្មីៗ ដែលជារូបផ្កានិងភ្ជាប់ជាមួយនឹង Caption «Roha, ពួកវាជាគ្រាប់ពូជ dandelion!!! វាជាគ្រាប់ពូជ dandelion ~ វាផាត់តាមខ្យល់ហើយហើរទៅឆ្ងាយ!»។

តាមភាសានៃផ្កា Dandelion គឺតំណាងឲ្យក្តីសង្ឃឹម ការលូតលាស់ និងការព្យាបាល ដែលជាសញ្ញានៃការបន្តដើរទៅមុខ ទោះបីកំពុងស្ថិតក្នុងស្ថានភាពដែលពិបាក។ ផ្កានេះក៏តំណាងឲ្យព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ ដែលជានិមត្តិសញ្ញា ៣ យ៉ាង របស់ ASTRO និង AROHA (អ្នកគាំទ្ររបស់ ASTRO)។ សូមវិញ្ញាណក្ខន្ធរបស់ Moonbin អ្នកដែលអ្នកគាំទ្រឲ្យឈ្មោះថាជា Angel ទៅកាន់ទីដែលស្ងប់សុខ៕

ដកស្រង់ពី៖ Sabay