Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាន BYD មួយ​ដែល​ដាក់តាំងនៅ Shanghai Auto Show នឹង​វាយដាច់ទីផ្សារចិន​ ព្រោះតម្លៃ​តែ ១ម៉ឺន១ពាន់​ដុល្លារប៉ុណ្ណោះ

  • បោះពុម្ព

ក្នុងពិព័រណ៌យានយន្តក្រុងសៀងហៃប្រទេសចិន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ រថយន្តអគ្គិសនីមួយម៉ូឌែលរបស់ក្រុមហ៊ុន BYD គឺ Seagull បានទាក់ទាញអ្នកចូលរួមយ៉ាងខ្លាំងឱ្យសម្លឹងមើលមកវា។

រថយន្តតូចច្រឡឹងមួយនេះ មានតម្លៃធូរថ្លៃបំផុតត្រឹមតែ ១១៣០០ដុល្លារតែប៉ុណ្ណោះ ដែលត្រូវបានប្រកាសក្នុងព្រឹត្តិការណ៍នេះ។ វាមានជម្រើសពីរ ដោយទីមួយសាកពេញម្តង បើកបានចម្ងាយ ៣០៥គីឡូម៉ែត្រ និងមួយទៀតបាន ៤០៥គីឡូម៉ែត្រ។ វាបំពាក់ជាមួយប្រព័ន្ធសាកលឿន ពោលគឺសាកពី ៣០ភាគរយ ទៅ ៨០ភាគរយ ដោយប្រើរយៈពេល ៣០នាទី។

អាគុយគឺជារបស់ក្រុមហ៊ុនផ្ទាល់តែម្តង គឺប្រភេទ lithium iron phosphate BYD Blade។ លោក Bill Russo នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្រ្តយានយន្ត បានព្យាករថា រថយន្ត Seagull នេះ នឹងក្លាយជារថយន្តលក់ដាច់បំផុតនៅក្នុងប្រទេសចិន បន្ទាប់ពីចេញលក់ផ្លូវការបានរយៈពេល ៦ខែ។ សូមជម្រាបដែរថា ក្រៅពីរថយន្ត Seagull នេះ ក្រុមហ៊ុនចិន BYD ក៏បានដាក់បង្ហាញរថយន្តម៉ូឌែលផ្សេងៗទៀតដូចជា Destroyer 07 ដែលជាប្រភេទ Hybrid និង គំរូរថយន្ត Song L ផងដែរ៕

ដកស្រង់ពី៖Sabay