Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេលនេះ ប្រេន​រថយន្ត​ដែលមានតម្លៃជាងគេបំផុតក្នុងលោក មិនមែនជា Toyota ឬ Mercedes ទៀតឡើយ

  • បោះពុម្ព

ក្រុមហ៊ុនស្រាវជ្រាវមួយបានរកឃើញថា បច្ចុប្បន្ននេះ Tesla បានក្លាយជាប្រេនដែលមានតម្លៃជាងគេបំផុតក្នុងពិភពលោក វ៉ាដាច់ Toyota និង Mercedes-Benz ខណៈដែលរថយន្តអគ្គិសនី កំពុងមានការពេញនិយមខ្លាំង ហើយក៏កំពុងគ្រប់ដណ្តប់ដោយរថយន្ត Tesla នេះផងដែរ។

យោងតាមការស្រាវជ្រាវថ្មីៗនេះដោយក្រុមហ៊ុនបារាំង Brand Finance បង្ហាញថា Tesla ជាប្រេនរថយន្តថ្លៃបំផុតតម្លៃ ៦៦,២ពាន់លានដុល្លារ វ៉ាដាច់ Toyota ដែលមានតម្លៃ ៥៨,៨ពាន់លានដុល្លារ និង Mercedes តម្លៃ ៥២,៥ពាន់លានដុល្លារ។ របាយការណ៍នេះ បានកត់សម្គាល់ឃើញថា ប្រេន Tesla បច្ចុប្បន្ននេះ គឺមានតម្លៃច្រើនជាង ៥ដង នៃតម្លៃពេលមុនផ្ទុះកូវីដទៅទៀត។

បើគិតតែពីឆ្នាំមុន មកដល់ឆ្នាំនេះ តម្លៃប្រេន Tesla បានកើនឡើងដល់ ៤៤% ហើយវាក៏ជាលើកដំបូងផងដែរ ដែលក្រុមហ៊ុនរថយន្តអគ្គិសនី បានស្ថិតនៅលើកំពូលតារាងបែបនេះ។ គួររំលឹកថា ក្នុងឆ្នាំ២០២២ Toyota គឺជាប្រេនដែលមានតម្លៃជាងគេបំផុត តាមពីក្រោយដោយ Mercedes-Benz៕

ដកស្រង់ពី៖Sabay