Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គុណសម្បត្តិរបស់ S23 ជួយឱ្យ Samsung ដណ្តើម Top1 ពី Apple វិញ

  • បោះពុម្ព

កាលពីត្រីមាសទី៤ នៃឆ្នាំ២០២២ ក្រុមហ៊ុន Samsung បានបាត់បង់តំណែងលេខ១ នៃការលក់ស្មាតហ្វូនទូទាំងពិភពលោក ដោយធ្លាក់ចូលក្រោមដៃរបស់ Apple។ ប៉ុន្តែក្រោយការចេញស៊េរី S23 មក បានជំរុញសន្ទុះលក់របស់ Samsung ហើយឡើងមកឈរលើគេវិញ នៅត្រីមាសទី១ នៃឆ្នាំ២០២៣នេះ។

ក្រុមហ៊ុន Samsung បានលក់ស្មាតហ្វូនប្រមាណ ២២% នៃចំនួនស្មាតហ្វូនទាំងអស់ក្នុងទីផ្សារសាកល ក្នុងត្រីមាសទី១ឆ្នាំនេះ ពោលគឺជាចំនួនច្រើនជាងគេបង្អស់ស្ថិតក្នុងលំដាប់ទី១ ខណៈ Apple ធ្លាក់មកលេខ២វិញ ដោយមានចំណែកទីផ្សារស្មាតហ្វូន ២១%។ ក្នុងចំណោមការលក់ស្មាតហ្វូន Samsung គឺបានការចូលរួមចំណែកយ៉ាងធំពីស៊េរី S23 ពោលគឺលក់បានខ្ពស់ជាង ៧០% នៃ ស៊េរី S22 ក្នុងទីផ្សារមួយចំនួន។

ក្រៅពីនេះ ចំណាត់ថ្នាក់ទី៣ បានទៅលើ Xiaomi មានចំណែកទីផ្សារ ១១% និង OPPO លេខ៤ ជាមួយនឹងចំណែក ១០% ផងដែរ។ ដោយឡែក vivo ស្ថិតនៅលេខរៀងទី៥។ បើតាមការវិភាគរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បង្ហាញថា ទីផ្សារស្មាតហ្វូន នឹងកាន់តែមានស្ថិរភាពនៅចុងត្រីមាសទី២ នៃឆ្នាំ២០២៣នេះ។ អ្នកជំនាញជាច្រើនក៏បានជឿជាក់ថា ទីផ្សារស្មាតហ្វូន នឹងវិលទៅរកភាពប្រក្រតីវិញ នៅចុងឆ្នាំនេះផងដែរ៕

ដកស្រង់ពី៖Sabay