Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

CEO របស់ Ford ​ថា​ទីផ្សាររថយន្តប្រែប្រួលអស់ហើយ ជាពិសេស​រថយន្តអគ្គិសនី​នៅ​ប្រទេសចិន

  • បោះពុម្ព

ក្រុមហ៊ុនរថយន្តចិន បាននឹងកំពុងគំរាមកំហែងរថយន្តបរទេស ជាពិសេសរបស់រថយន្តរបស់ក្រុមហ៊ុនអាមេរិកដូចជា Ford និង GM ជាដើម ក្នុងទីផ្សារប្រទេសចិន ដែលកំពុងនាំមុខខ្លាំងដោយរថយន្តអគ្គិសនី។

នាយកប្រតិបត្តិរបស់ Ford លោក Jim Farley បានថ្លែងក្នុងកម្មវិធីសប្បុរសធម៌មួយនៅទីក្រុង Detroit កាលពីពេលថ្មីៗនេះថា ទីផ្សាររថយន្តបានប្រែប្រួលអស់ហើយ។ Ford នឹងគិតគូរឡើងវិញចំពោះប្រេនខ្លួននូវយុទ្ធសាស្រ្តថ្មីសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន នោះគឺជារថយន្តអគ្គិសនីយ៉ាងពិតប្រាកដ។ លោក Jim Farley ដែលទើបត្រឡប់មកពីប្រទេសចិន បានកត់សម្គាល់ថា ប្រេនរថយន្តដែលទទួលជោគជ័យនៅទីផ្សារចិន គឺសុទ្ធតែជាប្រេនរថយន្តអគ្គិសនី ដែលផ្តោតទៅលើបច្ចេកវិទ្យា ក្នុងនោះរួមមានក្រុមហ៊ុន Xpen, Nio, និង Li Auto ជាដើម។

ជារួម គឺលោកបានកោតសរសើរចំពោះបច្ចេកវិទ្យា និងសេវាកម្ម ព្រមទាំងរូបរាងដ៏ស្រស់ស្អាតរបស់រថយន្តចិន។ គួរដឹងថា ចំណែកទីផ្សាររថយន្តអគ្គិសនីរបស់ចិន នៅក្នុងទីផ្សារចិន បានកើនឡើង ១៧% ក្នុងឆ្នាំ២០២២។ ឯចំណែកទីផ្សាររបស់ក្រុមហ៊ុនបរទេស បានធ្លាក់ចុះ ១១% ក្នុងទីផ្សារប្រទេសនេះ។ ក្នុងនោះក៏ដោយសារតែក្រុមហ៊ុនចិនអាចផលិតរថយន្តកាន់តែល្អ និងតម្លៃធូរថ្លៃ ជាពិសេសរថយន្តអគ្គិសនី ដែលអតិថិជនមានលទ្ធភាពអាចទិញបាន៕

 

 

 

ដកស្រង់ពី៖Sabay