បណ្តាញសង្គម

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

NX Lexus 300H គឺ ជាប្រភេទរថយន្ត SUV ដែលត្រូវបាន គេចាត់ទុកថា ស៊ីសាំងតិច បំផុតក្នុងចំណោម រថយន្តប្រភេទ SUV ដ៏ទៃទៀត។

ក្រៅពី Lexus 300H ក៏នៅមានរថយន្ត SUV ច្រើនទៀតរបស់ ក្រុមហ៊ុនមួយចំនួន ដូចជា Honda, Volvo និង BMW ជាដើម។ ចង់ថា រថយន្តទាំងនោះ មានឈ្មោះអ្វី និងស៊ីសាំងតិច ប៉ុណ្ណោះនោះសូមតាមដាន ដូចខាងក្រោម៖

Hyundai Tucson Eco ស៊េរីឆ្នាំ ២០១៦

Hyundai Tucson Eco ស៊េរីឆ្នាំ ២០១៦ គឺបំពាក់ដោយ ម៉ាស៊ីនទំហំ ១,៦ លីត្រ និងមានកម្លាំង ១៧៥សេះ។ រថយន្តរបស់ក្រុមហ៊ុន Hyundai មួយនេះគឺ ស៊ីសាំងត្រឹមតែ ៩,៥៧ លីត្រប៉ុណ្ណោះ ក្នុងចម្ងាយ ១០០ គ.ម។ Hyundai Tucson Eco គឺមានតម្លៃ ប្រហែលជា២៤ ១៥០ ដុល្លារ។

Chevrolet Trax ស៊េរីឆ្នាំ ២០១៥

រថយន្តមួយនេះគឺ ត្រូវបានដាក់ លក់ក្នុងតម្លៃ ២០ ១២០ ដុល្លារ។ ចំណែកឯកម្រិត នៃការស៊ីសាំងវិញគឺ ៩,៤ លីត្រក្នុងចម្ងាយ ១០០ គ.ម។Chevrolet Trax ស៊េរីឆ្នាំ ២០១៥នេះគឺ បំពាក់ដោយម៉ាស៊ីន ស៊ីឡាំង ៤ ទំហំ ១,៤ លីត្រ និងមានកម្លាំង ១៣៨ សេះ។

Honda CR-V ស៊េរីឆ្នាំ ២០១៥


រថយន្តរបស់ក្រុមហ៊ុន Honda មួយនេះគឺ មានតម្លៃប្រមាណជា ២៣ ៤៤៥ ដុល្លារ។ វាត្រូវបានបំពាក់ ដោយម៉ាស៊ីនទំហំ ២,៤ លីត្រនិង មានកម្លាំង ១៨៥ សេះ។ Honda CR-V ស៊េរីឆ្នាំ ២០១៥ មួយនេះគឺស៊ីសាំងក្នុងចំណុះ ៩,២៦ លីត្រក្នុងចម្ងាយ ១០០ គ.ម។

Mazda CX-5ស៊េរីឆ្នាំ ២០១៦


 

ចំណែកឯ រថយន្តរបស់ក្រុមហ៊ុន Mazda នេះវិញក៏ត្រូវ បានចាត់ទុកថា ជាប្រភេទរថយន្ត SUV ដែលស៊ីសាំង តិចផងដែរ ដោយវាស៊ីត្រឹមតែ ៩,២៦ លីត្រតែប៉ុណ្ណោះ  ក្នុងចម្ងាយ ១០០ គ.ម។ Mazda CX-5 ស៊េរីឆ្នាំ ២០១៦ មួយនេះគឺ បំពាក់ម៉ាស៊ីនសាំង ទំហំ ២ លីត្រ មានកម្លាំង ១៥៥ សេះ។

BMW X3 xDrive28d ស៊េរីឆ្នាំ ២០១៦


រថយន្ត SUV របស់ក្រុមហ៊ុន BMW មួយនេះគឺ មានតម្លៃប្រហែលជា ៤២ ១០០ ដុល្លារ ហើយវាស៊ី ប្រេងត្រឹមតែ ៩,២៦ លីត្រតែប៉ុណ្ណោះ ក្នុងចម្ងាយ ១០០ គ.ម។ រថយន្ត SUV ស៊េរីឆ្នាំ ២០១៦ មួយនេះគឺដំណើរការដោយម៉ាស៊ីនម៉ាស៊ូត Turbocharged ស៊ីឡាំង ៤ ទំហំ ២ លីត្រ ដែលមានកម្លាំង ១៨០ សេះ។

Lexus RX 450h ស៊េរីឆ្នាំ ២០១៥


បំពាក់ដោយម៉ាស៊ីន V6 ទំហំ ៣,៥ លីត្រ ជាមួយនឹងម៉ូទ័រ អគ្គិសនីមួយ ថែមទៀតនោះ 5 Lexus RX 450h ស៊េរីឆ្នាំ ២០១៥ នេះគឺស៊ីសាំងត្រឹមតែ ៩,៤ លីត្រតែប៉ុណ្ណោះ ក្នុងចម្ងាយ ១០០ គ.ម។ ចំណែកឯកម្លាំងម៉ាស៊ីនវិញគឺ ២៩៥ សេះ។ រថយន្ត SUV នេះដែរគឺត្រូវបានលក់ ក្នុងតម្លៃប្រមាណជា ៤៧ ៦២០ ដុល្លារ។

Honda HR-V ស៊េរីឆ្នាំ ២០១៦


 

Honda HR-V 2016 គឺស៊ីសាំងត្រឹមតែ ៨,៩៦ លីត្រតែប៉ុណ្ណោះក្នុងចម្ងាយ ១០០ គ.ម។ រថយន្តម៉ូដែលនេះបំពាក់ម៉ាស៊ីនទំហំ ១,៨ លីត្រដែលអាច ផលិតកម្លាំងបាន ១៣៨ សេះ។ ចំណែកឯតម្លៃវិញគឺ ប្រហែលជា ១៩ ១១៥ ដុល្លារ។

NX Lexus 300H


NX Lexus 300H គឺមានតម្លៃប្រហែលជា ២៣ ៦៦០ ដុល្លារ។ រថយន្តម៉ូដែលនេះគឺ ត្រូវបានបំពាក់ដោយ ម៉ាស៊ីនស៊ីឡាំង ៤ ជាមួយនឹង ម៉ូទ័រអគ្គិសនីមួយ ដោយអាចផលិត កម្លាំងបាន ១៩៤ សេះ។ NX Lexus 300H គឺស៊ីសាំងត្រឹមតែ ៨,៥៦ លីត្រតែប៉ុណ្ណោះក្នុង ចម្ងាយ ១០០ គ.ម។

** រាល់តម្លៃខាងលើគឺជាតម្លៃនៅក្នុងសហរដ្ឋអាមេរិក៕


ដកស្រង់ពី៖ Sabay