Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Huawei G7 Plus អេក្រង់កោង​ ​បច្ចេក​វិទ្យាសម្គាល់​ក្រយ៉ៅ​ដៅ​ជំនាន់​ទី2​ចេញលក់​នៅដើមសប្ដាហ៏ទី2ខែតុលា

  • បោះពុម្ព

Huawei G7 Plus របស់ក្រុមហ៊ុន ស្មាតហ្វូនប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android លំដាប់លេខ 2 ពិភពលោកនឹង ចេញលក់ក្នុងប្រទេសកម្ពុជា នៅពាក់កណ្ដាលខែតុលា ឆ្នាំ2015។

នេះបើយោងតាម ប្រភពព័ត៌មាន ដែលអាចយកជា ការបានពីក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា។ Huawei G7 Plus ហៅម្យ៉ាងទៀតបានថា Huawei G8 អាស្រ័យទៅតំបន់ និងប្រទេសផ្សេងគ្នា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការរចនា ស្រោបដោយលោហៈ ភ្លឺរលោង និងមានផ្ទៃមុខស្តើងស្អាត គួរឲ្យទាក់ទាញបំផុត។ អេក្រង់របស់ Huawei G7 មានទំហំ 5.5 អ៊ីញ Resolution 1920x1080px ប្រភេទ FHD ជាពិសេសគឺ មានផ្ទៃកោង 2.5D ដែលជួយការពារឆ្កូត និងប្រេះស្រាំ។

ក្រៅពីអេក្រង់រឹងមាំ រាងកោងដ៏ ស្រស់ស្អាត Huawei G7 PLUS ត្រូវបានបំពាក់ ដោយបច្ចេកវិទ្យាទំនើបៗ ជាច្រើនទៀតផងដែរ។ បច្ចេកវិទ្យាសម្គាល់ ក្រយ៉ៅជំនាន់ថ្មីត្រូវ បានបំពាក់នៅផ្នែកខាងក្រោយ ខាងក្រោមកាមេរ៉ា ដូចគ្នាទៅនឹង ម៉ូដែល Mate 7 គ្រាន់មានកន្លែង ស្គេនធំឆ្លាតសុវត្ថិភាព និងល្បឿនលឿនជាងមុន ដោយប្រើរយៈពេល ត្រឹមតែ 0.5 វិនាទីប៉ុណ្ណោះ (មួយពព្រិចភ្នែក)។ លើសពីនេះ ច្ចេកវិទ្យាសម្គាល់ ក្រយ៉ៅដៃនេះអាចកំណត់មុខងារ ផ្សេងទៀតដូចជា មុខងារថតរូប ហើយប្រសិនបើអ្នកប៉ះ Sensor យូរបន្តិច អ្នកអាចលើកទូរស័ព្ទ ឬបិទម៉ោងរោទ៍បានទៀតផង។

អង្គប្រតិបត្តិការ (CPU) របស់ Huawei G7 PLUS គឺ Qualcomm® MSM8939™ ទំហំ 1.5GHz + 1.2GHz 8-core processor ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 5.1 និង Huawei EMUI 3.1។ កាមេរ៉ាក្រោយរបស់ Huawei G7 PLUS មានទំហំ 13 MP និងកាមេរ៉ា 5MP ដែលមានអង្គចងចាំ ROM: 32.0GB និង RAM: 3.0GB។ Huawei G7 PLUS មានទំហំតួខ្លួណ 152mm x 76.5mm x 7.5mm និងទម្ងន់សរុប 167g រួមទាំងថ្មដែល មានថាមពល 3000 mAh។

ជាចុងក្រោយអ្វីដែល គួរឲ្យចាប់អារម្មណ៍ បំផុតរបស់ Huawei G7 PLUS គឺទាបជាងការដាក់លក់ នៅអឺរ៉ុបប្រមាណជិត 100$ ឯណោះ ដោយនៅអឺរ៉ុប ចេញលក់ក្នុងតម្លៃ 399 អឺរ៉ូ ចំណែកនៅទីផ្សារកម្ពុជា វិញHuawei G7 PLUS មានតម្លៃពិសេស ប្រហែល $340-$349 ជាមួយការថែមជូន ស្រោមហ្ស៊ីន និងស៊ីមស្មាតលេខល្អ ដែលមានទឹក ប្រាក់ក្រៅប្រព័ន្ធ $5 (ម្ដង) និងទឹកប្រាក់ក្នុងប្រព័ន្ធ $10 ជាមួយ 4GB Internet Data ជារៀងរាល់ខែ រយៈពេលពេញមួយឆ្នាំ។

ដកស្រង់ពី ៖ khmer-note