Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុនផ្គត់ផ្គង់​ឱ្យ Apple មួយទៀតហើយ ដាក់រោងចក្រ​នៅវៀតណាម​ផ្លូវការ

  • បោះពុម្ព

ក្រុមហ៊ុនកុំព្យូទ័រតៃវ៉ាន់ Quanta បានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរវៀតណាម ក្នុងការសាងសង់រោងចក្រមួយតម្លៃ ១២០លានដុល្លារ។ នេះគឺជាក្រុមហ៊ុនផ្គត់ផ្គង់ឱ្យ Apple ចុងក្រោយមួយទៀតដែលដាក់រោងចក្រនៅប្រទេសអាស៊ានមួយនេះ។

រោងចក្ររបស់ Quanta នឹងត្រូវសាងសង់ឡើងនៅក្នុងសួនឧស្សាហកម្មមួយក្នុងខេត្ត Nam Dinh លើផ្ទៃដី ២២,៥ហិចតា ដែលវានឹងក្លាយជារោងចក្រទី៩ របស់ក្រុមហ៊ុននេះ។ គួរកត់សម្គាល់ដែរថា កាលពីខែធ្នូកន្លងទៅ មានព័ត៌មានផ្សាយថា ក្រុមហ៊ុន Apple នឹងរៀបចំការផលិតកុំព្យូទ័រ MacBook នៅក្នុងប្រទេសវៀតណាម ដោយរើចេញពីប្រទេសចិន។

កាលពីខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់ Apple បានប្រកាសគម្រោងវិនិយោគ ៣០០លានដុល្លារនៅក្នុងវៀតណាមខាងជើង។ បន្ទាប់មកទៀត នៅខែកុម្ភៈកន្លងទៅ បានចុះកិច្ចព្រមព្រៀងជួលដី ១១១អា តម្លៃ ៦២,៥លានដុល្លារ រហូតដល់ឆ្នាំ២០៥៧៕

ដកស្រង់ពី៖Sabay