Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សេដ្ឋី​ចិន Jack Ma នឹង​ចូលរួម​ជា​សក្ខីភាព​ក្នុងមង្គល​ការ​របស់ Angelababy និង Huang Xiaoming

  • បោះពុម្ព

តារាសម្ដែងចិន Huang Xiaoming និងតារាម៉ូដែល Angelababy នឹងចូលរោងការ ជាមួយគ្នានៅថ្ងៃនេះ បន្ទាប់ពួកគេ បានចុះសំបុត្រ អាពាហ៍ពិពាហ៍កាលពី ខែឧសភាឆ្នាំនេះ នៅទីក្រុង Qingdao ហើយក៏មានដំណឹងលេចឮថា សេដ្ឋីចិន Jack Ma ក៏ចូលរួមជា សក្ខីភាពក្នុង ពិធីនេះដែរ។

យោងតាមកាសែត Lianhe Wanbao បានឲ្យដឹងថា ពិធីមង្គលការរបស់ តារាជួរមុខទាំងពីរ រៀបចំនៅមជ្ឈមណ្ឌល តាំងពិព័រណ៍ Shanghai Exhibition Center។ តាមការរាយការណ៍របស់ NetEase ក្នុងចំណោមភ្ញៀវកិត្តិយសដែលសុទ្ធតែ ជាលំដាប់អ្នកមាន និងតារាមានកេរ្តិ៍ឈ្មោះ ក្នុងប្រទេសចិន ក្នុងនោះនឹងមាន វត្តមានមហាសេដ្ឋីចិន Jack Ma មកចូលរួមធ្វើ ជាសក្ខីភាពផងដែរ។ តារាសម្ដែង Ni Ni និង Li Bingbing នឹងចូលខ្លួនមកធ្វើជាអ្នកកំដរខាងស្រី រីឯ Wang Sicong ដែលជាកូនប្រុស សេដ្ឋី Wang Jianlin និងតារាចម្រៀង តៃវ៉ាន់ Edison Linក្លាយជាអ្នក កំដរខាងប្រុស។

សម្រាប់មង្គលការ ដ៏អស្ចារ្យនេះ Angelababy និង Huang Xiaoming បានអញ្ជើញភ្ញៀវ ចូលរួមដល់ទៅ ២០០០នាក់ ហើយតារាសម្ដែង ស្រីដែលរកចំណូល បានច្រើនជាងគេ នៅអាស៊ី Fan Bingbing ក៏មានវត្តមានដែរ ៕

ដកស្រង់ពី៖ Sabay