Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាឡិកា​មួយ​​គ្រឿង​គត់ ​​ដែល​​​ធ្លាប់​ឡើង​​ឋាន​​ព្រះចន្ទ​​ជាមួយ​អវកាស​យានិក​ ​រំពឹង​លក់​បាន​១​​លាន​​ដុល្លារ

  • បោះពុម្ព

នាឡិកាដៃផ្ទាល់ ខ្លួនមួយគ្រឿង  ដែលធ្លាប់បានពាក់ ដោយអវកាសយានិក មួយរូបក្នុងបេសកកម្ម Apollo ១៥ ដំណើរឆ្ពោះទៅ កាន់ឋានព្រះចន្ទ នឹងដាក់ដេញថ្លៃ ក្នុងខែតុលានេះ ដោយរំពឹងអាច ដេញថ្លៃបានប្រមាណ១លានដុល្លារ។

តើនាឡិកានេះមាន រឿងរាវពិសេស អ្វីខ្លះទាក់ទងនឹងវា ដែលធ្វើឲ្យគេរំពឹង ថានឹងដេញថ្លៃ បានខ្ពស់បែបនេះ? រាល់អ្នកអវកាស របស់អង្គការណាសា ទាំងអស់គឺសុទ្ធតែប្រើប្រាស់ នាឡិការបស់អង្គការ ដែលឌីហ្សាញឡើងជាពិសេស។ ប៉ុន្តែចំពោះអវកាសយានិកមួយរូប ដែលមានឈ្មោះ Dave Scott បាននាំយកនាឡិកា ផ្ទាល់ខ្លួនមួយផ្សេង ទៀតទៅជាមួយ នៅពេលបំពេញ បេសកកម្មក្នុង លំហអាកាស។ អ្វីដែលពិសេសនោះគឺនាឡិកាទីពីរ Bulova Chronograph ដែល Scott បានយកទៅជាមួយ គឺមិនមានការខូចខាត ដូចជានាឡិកាដែល អង្គការណាសាបាន ប្រគល់ឲ្យគាត់ នោះឡើយ។

លោក Dave Scott បានសរសេររៀបរាប់ លើលិខិតមួយដែលដាក់ បញ្ចូលក្នុងការដេញថ្លៃថា លោកបានពាក់នាឡិកា Bulova Chronograph ពេលបំពេញបេសកកម្ម Apollo ១៥។ សារៈសំខាន់នៃការប្រើប្រាស់នាឡិកានេះលើឋានព្រះចន្ទ គឺដើម្បីពិនិត្យមើល បរិមាណនៃអុកស៊ីហ្សែន ទឹក និងថាមពល ដែលមាននៅក្នុងកាបូបស្ពាយ ពីក្រោយរបស់លោក។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៤ ឧបករណ៍សម្រាប់ បញ្ជាការចុះចតរបស់យាន Lunar Module ដែលប្រើប្រាស់ ដោយលោក Scott ដូចគ្នានេះគឺ ដេញថ្លៃបានប្រមាណជា ៦១០ ០០០ដុល្លារ។

ហើយចំពោះនាឡិកា Bulova Chronograph គេរំពឹងថា នឹងអាចដេញថ្លៃ បានចន្លោះពី ០,៧៥លានដុល្លារ ទៅ១លានដុល្លារ ដោយតម្លៃដេញថ្លៃ ចាប់ផ្ដើមពី៥ម៉ឺនដុល្លារ៕

 

 

ដកស្រង់ពី៖ Sabay