Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សុខ ជំនោរ បង្ហាញគោលគំនិតបង្កើតអាល់ប៊ូមថ្មីឈ្មោះ Street Song ដោយផ្ដើមពីបទ “ខ្មែរម្នាក់កីឡាមួយ”

  • បោះពុម្ព

អ្នកនិពន្ធ និងដឹកនាំសម្ដែងជើងចាស់ សុខ ជំនោរ ដែលបច្ចុប្បន្នគឺជាអ្នកនិពន្ធជួរមុខម្នាក់របស់ផលិតកម្មGalaxy Navatra បានបង្ហាញគោលគំនិតសំខាន់ពីរក្នុងការបង្កើតអាល់ម៊ូមមួយឈ្មោះថា “Street Song”។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោក សុខ ជំនោរ បានប្រើបណ្ដាញសង្គមផ្ទាល់ខ្លួនបង្ហាញនូវគោលបំណងនេះច្បាស់ថា “ក្នុងគោលគំនិតពីរដែលខ្ញុំបង្កើតអាល់ប៊ុមចម្រៀងStreet Song ទី១ ចង់បង្ហាញអំពីការអភិវឌ្ឍដែលមើលឃើញនឹងភ្នែកតាមដងផ្លូវនាសម័យបច្ចុប្បន្ន ទី២ ឆ្ពោះទៅបំផុសគំនិតវិជ្ជមានល្អៗក្នុងសង្គម ជួសជុលទម្លាប់ឆកល្វែងខ្លះៗនូវសកម្មភាពអសកម្មមួយចំនួនតាមរយៈបទចម្រៀង”។

លោកបន្ថែមថា Album Street Song កំពុងត្រូវបានបន្តផលិតក្នុងរូបភាពផ្សេងៗគ្នា តារាចម្រៀងផ្សេងៗគ្នា។ បទចម្រៀងទាំងអស់របស់Street Song នឹងនាំវត្តមានidolរបស់បងប្អូនម្តងម្នាក់ៗ។ បទ៖ ខ្មែរម្នាក់កីឡាមួយ ជាបទចម្រៀងទី១ក្នុងAlbum Street Song ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

បើតាមផលិតករល្បីឈ្មោះរូបនេះ រូបលោកផ្ទាល់ និងក្រុមផលិតក៏ទទួលនូវសំណូមពរពីបងប្អូនអ្នកនិយមស្តាប់ចម្រៀងក្នុងការនិពន្ធទៅតាមខ្លឹមសារដែលបងប្អូនគិតថាមានប្រយោជន៍សម្រាប់ការកម្សាន្តផង និងសង្គមជាតិផងដែរ។ ជាចុងក្រោយលោកបញ្ជាក់ថា បទ “ខ្មែរម្នាក់ កីឡាមួយ” ក្នុងអាល់ប៊ូម Street song នឹងចេញនៅថ្ងៃទី២៧ ខែមេសា ស្អែកនេះហើយ៕

ដកស្រង់ពី៖ Sabay