Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានចុងក្រោយ​អំពីយាន​អវកាសជប៉ុនទីមួយ ដែលប៉ុងប៉ង​ចុះចតលើដីភពព្រះចន្ទ

  • បោះពុម្ព

ក្រុមហ៊ុនជប៉ុន ispace បានប្រកាសនៅថ្ងៃនេះថា យានអវកាសរបស់ខ្លួនដែលប៉ុនប៉ងចុះចតលើផ្ទៃដីភពព្រះចន្ទ គឺត្រូវបរាជ័យហើយ។ ispace បញ្ជាក់ថា យានចុះចត Hakuto-R Mission 1 បានបាត់ការទាក់ទងនៅពេលកំពុងចុះចតលើផ្ទៃដីភពព្រះចន្ទ ដូច្នេះក្រុមហ៊ុននេះបានសន្និដ្ឋាន វាទំនងជាធ្លាក់នៅលើផ្ទៃដីភពនេះតែម្តង។

តែទោះជាយ៉ាងណាក៏ដោយ យាន Hakuto-R Mission 1 បានសម្រេចបេសកកម្មរបស់ខ្លួនចំនួន៨រួចស្រេចទៅហើយ ក្នុងចំណោម ១០កម្មវត្ថុ ដែលវាបានជួយផ្តល់ទិន្នន័យយ៉ាងច្រើន សម្រាប់ការប៉ុនប៉នចុះចតលើភពព្រះចន្ទម្តងទៀតនៅឆ្នាំក្រោយ។ ជារួមមកដល់ពេលនេះ នៅមិនទាន់មានក្រុមហ៊ុនឯកជនណាមួយដែលអាចបញ្ជូនយានទៅចុះចតលើផ្ទៃដីភពអង្គារបាននៅឡើយទេ ហើយប្រទេសដែលបានជោគជ័យគឺ អាមេរិក សហភាពសូវៀត និងចិន ដែលសុទ្ធតែបញ្ជូនដោយភ្នាក់ងារអវកាសរបស់រដ្ឋទាំងអស់។

សូមរំលឹកថា កាលពីឆ្នាំ២០១៩ មានប្រទេស៣ ដែលបានបញ្ជូនយានរបស់ខ្លួនទៅចុះចតលើផ្ទៃដីភពព្រះចន្ទ គឺប្រទេសចិន អ៊ីស្រាអែល និងឥណ្ឌា។ ក្នុងចំណោម៣ប្រទេសនេះ គឺមានតែចិនប៉ុណ្ណោះ ដែលទទួលបានជោគជ័យ។ ចិនបានសម្រេចជោគជ័យលើកដំបូងជាប្រវត្តិសាស្រ្ត ក្នុងការចុះចតយាន Yutu-2 នៃបេសកកម្ម Chang'e-4 នៅលើផ្នែកម្ខាងទៀតនៃភពព្រះចន្ទ (តំបន់ងងឹតដែលមនុស្សលើផែនដីមិនអាចមើលឃើញ និងជាតំបន់ដែលមិនទាន់មានប្រទេសណាបញ្ជូនយានអវកាសទៅដល់) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។

យានអវកាសរបស់អ៊ីស្រាអែល ឈ្មោះ Beresheet បានធ្លាក់លើភពព្រះចន្ទ ដោយសារបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីន ក្នុងអំឡុងពេលព្យាយាមចុះចតលើផ្ទៃដីភពនេះ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។ អង្គការអវកាសឥណ្ឌា (ISRO) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាសពីការបាត់ទំនាក់ទំនងជាមួយយាន Vikram នៃបេសកកម្ម Chandrayaan ដែលប៉ុនប៉ងចុះចតលើផ្ទៃដីប៉ូលខាងត្បូងនៃភពព្រះចន្ទ៕

ដកស្រង់ពី៖Sabay