Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្វែង សុជាតា បង្ហាញ​ជំហរ​ថត​ខ្សែភាពយន្ត​ ក្រោយ​ពេលជំងឺជា​សះស្បើយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្នុងបន្ទប់ជួលតូចមួយ ជិតតំបន់រោងចក្រ ក្រុងតាខ្មៅ ខេត្តកណ្តាល តារាសម្តែងតួឆ្នាស់ឆ្នើម ស្វែង សុជាតា ដែលធ្លាប់ទទួល ពានអាណាចក្រតារា ហាក់ប្រែប្រួលជីវិត យ៉ាងខ្លាំងដោយ បាត់បង់មនុស្សដែលនៅជុំវិញខ្លួន ពិសេសស្វាមី និងកូន ជួបជីវិតតោកយ៉ាក បែកបាក់គូស្នេហ៍ ជាបន្តបន្ទាប់ ហើយធ្លាក់ខ្លួនឈឺធ្ងន់ ដែលជាកត្តារុញច្រាន ជីវិតនាងឱ្យកាន់តែ ស្ថិតក្នុងភាពលំបាក។

ជីវិតនាងដែលធ្លាប់ហក់ ឡើងខ្ពស់នេះមិនខុសពី តារាចម្រៀងយេៗ អ៊ុំ គន្ធា ប៉ុន្មានឡើយ ដោយប្រែពី ជីវិតធ្លាប់ហ៊ឺហា ឡូយឆាយ និងជាថៅកែកុន ជំនួសមកវិញដោយការ រស់នៅក្នុងបន្ទប់ជួល ដែលមានតម្លៃទាបសម្រាប់កម្មករ រោងចក្រទៅវិញ។ ទោះជាយ៉ាងណា នាងនៅតែទទួលការ អាណិតស្រលាញ់ពី សំណាក់អ្នករួមអាជីព សប្បុរសជន និងអ្នកគាំទ្រ ចង់ឲ្យនាងខិតខំ ប្រឹងប្រែងបន្តប្រឡូក ក្នុងអាជីពសិល្បៈ។

ក្រោយពីជាសះស្បើយ និងវិលមកកាន់ ការងារសិល្បៈកាល ពីពេលថ្មីៗនេះ នាងបានធ្វើឲ្យអ្នកលេង បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលក្រោយពី មានការសិល្បករទម្លាយ អំពីការធ្លាក់ក្នុងភាពលំបាកជាមួយនឹង ជីវភាពខ្វះមុខ ខ្វះក្រោយ និងត្រូវរស់នៅក្នុង ផ្ទះជួលតូចចង្អៀត។ ស្ថានភាពដែលធ្វើឲ្យតារាសម្តែងរូបនេះ ក្រឡាប់ចាក់ស្ទើ តែ១៨០អង្សារនេះ គឺក្រោយពីនាង លែងលះស្វាមី មានទំនាស់ជាមួយគូស្នេហ៍ រងការបាញ់ប្រហា រហូតដល់បាក់ដៃ និងជួបនឹងជំងឺផ្នែក ខួរក្បាលរ៉ាំរ៉ៃជាដើម។

ជាក់ស្តែងថ្មីៗនេះ តារាចម្រៀង របស់ផលិតកម្ម M លោក វិជ្ជបុត្រ បាននាំយកទូរស័ព្ទ១គ្រឿង និងប្រាក់មួយចំនួន ទៅជូនតារាសម្ដែងជើងចាស់ អ្នកនាង ស្វែង សុជាតា ដែលកំពុងស្នាក់ នៅបន្ទប់ជួលមួយក្នុងក្រុងតាខ្មៅ ។ អំណោយដែលតារាចម្រៀង វិជ្ជបុត្រ យកទៅជូននោះ រួមមានទឹកប្រាក់ ៣៦០ដុល្លារ ប៉ុន្តែដកយកមកទិញទូរស័ព្ទ Smartphone ១គ្រឿងតម្លៃ១៥០ដុល្លារ។ លោក វិជ្ជបុត្រ បានប្រាប់ថា អំណោយទាំងនេះ គឺជាការផ្ដល់ជូនពីបងប្អូនខ្មែរ រស់នៅក្រៅប្រទេស ផ្ញើតាមរយៈលោក ដើម្បីចែកជូនអ្នកនាង ស្វែង សុជាតា បន្ទាប់ពីសប្បុរសជន ទាំងអស់នោះទទួលដំណឹងថា តារាសម្ដែងរូបនេះ ធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងជួបបញ្ហាជីវភាព។

តារាចម្រៀង ក្នុងផលិតកម្ម M រូបនេះ បានបន្តឲ្យដឹងថា ទោះបីជាអំណោយខាងលើ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយ សម្រួលទុក្ខលំបាកមួយគ្រា ដល់អ្នកនាង ស្វែង សុជាតា ផងដែរ។ ជាមួយគ្នានោះដែរ តារាចម្រៀងពន្លកថ្មីដែលចូលចិត្ត ធ្វើបុណ្យរូបនេះ ប្រាប់ថាលោកនឹង ព្យាយាមកៀងគរ សប្បុរសជនផ្សេងៗទៀត ដើម្បីស្វែងរកមូលនិធិយកមកជូន អ្នកនាងស្វែង សុជាតា បន្ថែមទៀត។ ម្ចាស់ពានអាណាចក្រ តារារូបនេះបានបញ្ជាក់ថា នាងសូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ដល់អ្នកទាំងអស់គ្នា ដែលតែងតែជួយ ដល់រូបនាងខ្ញុំជានិច្ច បន្ទាប់ពីដឹងថា នាងត្រឡប់ចូលក្នុងវិថី សិល្បៈវិញក្រោយជួបជំងឺរ៉ាំរ៉ៃ ជាងពីរឆ្នាំមកនេះ។

នាងបន្តថា មិនដឹងជារកពាក្យអ្វី ដើម្បីមកឆ្លើយតប ទៅនឹងទឹកចិត្តដ៏សប្បុរស របស់អ្នកទាំងអស់គ្នា បានឡើយក្រៅ ពីពាក្យថាអរគុណ។ នាង ថ្លែងថា ដរាបណានាង នៅមានជីវិត គឺនៅតែមានក្ដីសង្ឃឹម ។ នាងនិយាយថា នឹងព្យាយាមស្វែងរកទ្រព្យ ទាំងនោះមកវិញ ហើយនាងនឹងខិតខំប្រឹងប្រែង មិនឲ្យអ្នកគាំទ្រ អស់សង្ឃឹមនោះទេ ។ នាងក៏នឹងបង្ហាញជំហ ក្នុងការចូលរួមថតខ្សែភាពយន្តថ្មីៗ មួយចំនួននៅពេល ដ៏ខ្លីខាងមុខនេះ៕

ដកស្រង់ពី៖ កោះសន្ដិភាព