Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើលគុណភាព​អាគុយ​ឡាន Tesla ក្រោយជិះបាន ៣០ម៉ឺនគីឡូម៉ែត្រ

  • បោះពុម្ព

ភាគច្រើនបំផុតនៃអ្នកទិញរថយន្តអគ្គិសនីមកប្រើប្រាស់ គឺបារម្ភពីអាយុកាលរបស់អាគុយ ព្រោះថាវាមានតម្លៃថ្លៃណាស់។ តែយ៉ាងណាមិញ ការបារម្ភនេះនឹងត្រូវកាត់បន្ថយមកវិញ ដោយសារតែរថយន្តអគ្គិសនីរបស់ Tesla ស្រកគុណភាពអាគុយតែបន្តិចប៉ុណ្ណោះ។

ទិន្នន័យថ្មីមួយរបស់ក្រុមហ៊ុន Tesla បានបង្ហាញថា អាគុយរបស់រថយន្ត Model S និង Model X នឹងស្រកចុះគុណភាពត្រឹមតែ ១២% បន្ទាប់ពីប្រើប្រាស់ ឬបើកបរចម្ងាយជាង ៣២ម៉ឺនគីឡូម៉ែត្រ។ វាត្រូវបានចាត់ទុកថា ជាកញ្ចប់អាគុយដែលមានអាយុកាលប្រើប្រាស់បានយូរបំផុតមួយ។

របាយការណ៍ដ៏កម្ររបស់ក្រុមហ៊ុននេះ បានបញ្ជកា់ថា ចម្ងាយបើកបរ និងអាយុកាលអាគុយ គឺជាកត្តាដែលជះឥទ្ធិពលទៅលើគុណភាពអាគុយ។ ចំណែកទិន្នន័យផ្សេងៗ ដែលបង្ហាញពីគុណភាពអាគុយដែលបំពាក់លើរថយន្ត Tesla Model 3 និង Model Y ក៏បានបង្ហាញឱ្យដឹងដែរថា ក្រោយបើកបានចម្ងាយ ១៦ម៉ឺនគីឡូម៉ែត្រ គឺស្រកចុះគុណភាពអាគុយតិចជាង ១០% និងតិចជាង ១៥% ក្រោយបើកបានចម្ងាយ ៣២ម៉ឺនគីឡូម៉ែត្រ៕

ដកស្រង់ពី៖Sabay