Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ម សំនៀង យក​ក្ដី​ស្រឡាញ់​មាន​តាំង​ពី​កុមារភាព មក​ធ្វើ​បទ​ថ្មី​ចេញ​ថ្មីៗ​នេះ!

  • បោះពុម្ព

លោក ម៉ម សំនៀង តារាចម្រៀងឯករាជ្យ និងជាអ្នកអត្ថាធិប្បាយព័ត៌មានអន្តរជាតិនៅទូរទស្សន៍បាយ័ន បានបញ្ចេញបទថ្មីមួយទៀតថ្មីៗនេះ ដោយយកក្ដីស្រឡាញ់តាំងពីកុមារភាពយកមករំលេចក្នុងស្នាដៃថ្មីនេះ។

បទចម្រៀងមានចំណងជើងថា "ចួបស្នេហ៍ Rock and Roll” ជាចង្វាក់ Rock and Roll ដែលត្រូវបានបញ្ចេញជាផ្លូវការ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣។ សំនៀង បញ្ជាក់ថា នេះជាស្នាដៃនិពន្ធថ្មីទាំងស្រុងរបស់លោក ទាំងទំនុកច្រៀង ទំនុកភ្លេង និងការបញ្ចូល ឧបករណ៍តន្ត្រីទាំងអស់ក្នុងបទនេះ។ ហើយវាជាស្នាដៃនិពន្ធថ្មីទី៥របស់លោកបន្ទាប់ ១.អូនឧកញ៉ាតី ២.ស្ទឹងស្នេហ៍ (ព្រែកកំពត) ៣.ផ្ញើចម្រៀងជូនពុក ៤.អូនជាគ្រូពេទ្យ។

ចំពោះបទទី៥នេះ លោកប្រាប់ទៀតថា លោកមានអនុស្សាវរីយ៍ជ្រាលជ្រៅជាមួយចង្វាក់នេះតាំងពីនៅតូចៗ។ ដូច្នេះហើយ ទើបលោកសម្រេចផលិតបទចម្រៀងចង្វាក់នេះឡើងមក។ "បទនេះកើតចេញពីក្តីស្រឡាញ់របស់ខ្ញុំតាំងពីកុមារភាព ចំពោះចង្វាក់បែប Rock and Roll ដែលខ្ញុំធ្លាប់ឃើញ ប៉ា របស់ខ្ញុំ ម៉ម វុទ្ធី ជាតន្ត្រីករ ជំនាន់ចាស់ សម្តែងជាមួយក្រុមរបស់គាត់។

ខ្ញុំបាទក៏សូមឧទ្ទិស បទនេះដល់ប៉ារបស់ខ្ញុំដែលលោកបានចែកឋានទៅហើយ ទាំងមិនបានឃើញ កូនៗ កំពុងបន្តនូវអ្វីដែលលោកធ្លាប់ស្រឡាញ់"។ ជាមួយគ្នាលោក ម៉ម សំនៀង សូមគោរពអគុណយ៉ាងខ្លាំងចំពោះការគាំទ្រកន្លងមកពីពុកម៉ែបងប្អូន និង អគុណសម្រាប់ការង់ចាំស្នាដៃថ្មីរបស់លោក។ "សូមគោរពផ្ញើជូនពុកម៉ែបងប្អូនជនរួមជាតិខ្មែរ ទាំងអស់ស្តាប់កម្សាន្ត" ម្ចាស់ក្រុមពិធីការ សំនៀងតន្ត្រី Entertainment ថ្លែង៕

 

ដលស្រង់ពី៖ Sabay