Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុនឡើងឆាក រសៀលនេះ ខេមរៈ​ សិរីមន្ដ និយាយពីលក្ខណៈពិសេស នៃផាមួងខ្មែរ

  • បោះពុម្ព

តាមគម្រោង នៅម៉ោង ៣រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ តារាចម្រៀងប្រុស ខេមរៈ សិរីមន្ដ នឹងឡើងច្រៀង ក្នុងពិធីបើកស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ។

មុនចេញដំណើរទៅឡើងឆាកប្រគំតន្ដ្រី នាពហុកីឡដ្ឋានមរតកតេជោ សិរីមន្ដ បាននិយាយពីលក្ខណៈពិសេស នៃផាមួងខ្មែរ។ ក្នុងឈុតបុរាណខ្មែរដ៏ប្រណីត ដែលលោកបញ្ចេញតាមបណ្ដាញសង្គមហ្វេសប៊ុក តារាចម្រៀងរូបនេះ បានបង្ហាញមោទកភាពរបស់ខ្លួនដែលបានស្លៀកឈុតបុរាណច្នៃឡើងដោយជាងដ៏ចំណានចេញពីផាមួងខ្មែរ ដើម្បីអាចឲ្យលោកបានឡើងឆាកសម្ដែងក្នុងកម្មវិធីដ៏មហាអស្ចារ្យសម្រាប់ប្រទេសកម្ពុជានៅពេលនេះ។

លោក ខេមរៈ សិរីមន្ដ និយាយថា ពិតជាអស្ចារ្យណាស់! តាមពិតផាមួងខ្មែរអាចច្នៃបានសម្លៀកបំពាក់ច្រើនយ៉ាងណាស់។ លោកថា៖ “ខ្ញុំស្រលាញ់ហូលផាមួងខ្មែរ ជួបគ្នានៅក្នុងកម្មវិធីបើកបើកស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមនៅម៉ោង 3រសៀលនេះតទៅ”៕

ដកស្រង់ពី៖ Sabay