Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បេះដូងយំនឹកគ្នា ថ្លង់ពេក! ថុល សុភិទិ សម្រេចស្កាត់ទៅជួបស្រីស្អាត ឡុង ម៉ានីន ដល់ថៃ

  • បោះពុម្ព

តារាចម្រៀងប្រុសវ័យក្មេង ថុល សុភិទិ បានស្កាត់ទៅជួបសង្សារដល់ប្រទេសថៃ។ នេះបើតាមកាទម្លាយពីភាគីខាងស្រី ដែលមានឈ្មោះពិត ឡុង ម៉ានីន ហើយប្រើហ្វេសប៊ុកឈ្មោះ NIN NIN ដើម្បីទម្លាយរឿងរ៉ាវក្រៅឆាក និងរូបភាពផ្អែមល្ហែមជាហូរហែ។

 

កញ្ញា ឡុង ម៉ានីន និយាយថា ញ៉ាំបាយម្នាក់ឯងនៅភ្នំពេញអត់ឆ្ងាញ់ទេ ជិះយន្ដហោះមកញ៉ាំបាយជាមួយអូនដល់ផ្ទះនៅថៃ។ កញ្ញាបន្ដថា “បែកគ្នាបេះដូងចេះតែយំរកគ្នា ថ្លង់ពេក ក៏សម្រេចចិត្ដនាំបេះដូងមករកគ្នាទៅ”។

គេសង្កេតឃើញរយៈពេលប៉ុន្មានខែចុងក្រោយនេះ តារាចម្រៀង ថុល សុភិទិ និងកញ្ញា ឡុង ម៉ានីន បង្កើតភាពផ្អែមល្ហែមជាមួយគ្នា ហើយរូបភាព និងវីដេអូទាំងនោះតែងតែបញ្ចេញដោយភាគីខាងស្រី។

រីឯ ថុល សុភិទិ វិញកម្រនឹងបញ្ចេញ ឬនិយាយរឿងនេះណាស់។ជុំវិញរឿងនេះកញ្ញា ឡុង ម៉ានីន ធ្លាប់បញ្ជាក់តាមរយៈSabay ថា រូបនាង និងថុល សុភិទិ ពិតជាបានស្រឡាញ់គ្នាមែន ប៉ុន្ដែមិនទាន់មានគម្រោងរៀបការនោះទេ ប៉ុន្ដែក្នុងពេលដែលពួកគេស្និទ្ធស្នាលនឹងគ្នា គឺភាគីទាំងសងខាងមិនខ្លាចអ្វីនឹងលាក់បាំងឡើយ គ្រាន់តែពេលខ្លះ ភិទិ ខ្ជិលបញ្ចេញប៉ុណ្ណោះ៕

 

ដកស្រង់ពី៖ Sabay