Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចប់ធ្លាប់តែហ៊ឺហា ឥឡូវស្រាប់តែ រ៉ូស ប្រកាសក្ដែងៗថា ក្ស័យធនហើយ!

  • បោះពុម្ព

តារាស្រីយ៉េៗ រ៉ូស បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានចេញមកប្រកាសក្ដែងៗថា ពេលនេះនាងក្ស័យធនហើយ ហើយប្រសិនបើអ្នកណាដែលមានលុយចាយលែងអស់ សូមជួយនាងផង។

ទស្សនិកជន នៅមិនទាន់ច្បាស់ក្នុងចិត្តអំពីរឿង តារាស្រីរូបនេះប្រកាសក្ស័យធន ខណៈគ្រាកន្លងមកគេឃើញតារាយ៉េៗរូបនេះ រស់នៅក្នុងជីវិតហ៊ឺហារជិះសុទ្ធតែឡានទំនើប រស់ក្នុងផ្ទះតម្លៃរាប់ម៉ឺនដុល្លារ។ ប៉ុន្តែក្នុងសំណេរឆ្លើយតបទៅនឹងប្រិយមិត្តលើបណ្ដាញសង្គម រ៉ូស បានប្រាប់ថា គឺជាការពិតដែលថា នាងក្ស័យធនហើយ។ ក្នុងស្ថានភាពនេះ ប្រិយមិត្តខ្លះទៀត ក៏ជំរុញឲ្យនាងលក់នូវទ្រព្យសម្បត្តិខ្លះៗដែលអាចលក់បានដើម្បីដោះទ័លគ្រានេះ ក្នុងនោះមានដូចជា គ្រឿងអលង្ការ រថយន្តជាដើម។

តបនឹងការផ្ដល់យោបល់នេះ គេឃើញតារាស្រី តបថា ទ្រព្យសម្បត្តិទាំងនោះ នាងក៏បានលក់ជិតអស់ហើយដែរ។ ដោយឡែករថយន្ត គឺខូចទុកនៅហ្គារ៉ាស់ជិត ១០ថ្ងៃទៅហើយ។ ត្បិតយ៉ាងនេះ ប្រិយមិត្តជាច្រើន ក៏នៅមិនទាន់ជឿទាំងស្រុងនៅឡើយ ដោយយល់ថាជាយុទ្ធវិធីរបស់នាងក៏ការធ្វើរឿងដើម្បីទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះ។ ជាក់ស្ដែង គណនីហ្វេសប៊ុកមួយ បានចូលទៅសរសើរលើផុសរបស់ រ៉ូស បែបបញ្ចើចបញ្ចើរថា រ៉ូស កុំទាន់ប្រកាសឥឡូវ ចាំចប់ស៊ីហ្គេមសិន ប្រយ័ត្នអត់ល្បី។

ដោយឡែកអ្នកខ្លះទៀត សើច បញ្ជាក់ពីការជឿលើអ្វីដែល រ៉ូស បានធ្វើ។ យ៉ាងណាក៏ដោយ នៅក្រោយការបង្ហោះសារនេះ តែប្រមាណ១ ម៉ោង គេឃើញតារាស្រីរូបនេះ បង្ហោះសារថ្មីទៀត ដោយលើកនេះប្រកាសលក់ដីរបស់នាងមួយកន្លែង។ រ៉ូសសរសេរថា "ដីលក់ដោយសារនាងខ្ញុំក្ស័យធនហើយបើអាណិតជួយទិញផងបងប្អូនតលៃ30000$ចរចារ” ។ តារាស្រីបន្តថា "បងប្អូនណាដែលមានលុយចាយមិនអស់ជួយទិញដី១ប្លង់ទៅ សុំអង្វរគ្រាន់ខ្ញុំបានបន្តរដំណើរទៅមុខទៀត"។ ចំណុចគួរកត់សម្គាល់ ក្រោយពីការបង្ហោះសារ២ដងក្នុងរង្វង់២ម៉ោងនេះ គេឃើញមានអ្នកខ្លះ បង្ហាញពីបំណងចង់ជួយទិញដែរ។

ឃើញដូចនេះ រ៉ូស បានសុំលេខទំនាក់ទំនងតេឡេក្រាមរបស់គេនោះ។ ស្ថានភាពនេះ អ្នកខ្លះគេជឿថា រ៉ូស ពិតជាមានវិបត្តិសេដ្ឋកិច្ចផ្ទាល់ខ្លួនមែន តែមិនដឹងថា ស្ថិតក្នុងស្ថានភាពលំបាកកម្រិតណាប៉ុណ្ណោះ។ យ៉ាងណា នៅសារបង្ហោះក្រោយទៀតរបស់នាង កញ្ញា រ៉ូស ថានាងពិតជាមានបញ្ហាស្ទះលុយពិតប្រាកដមែន៕

 

ដកស្រង់ពី៖ Sabay