Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សារមន្ទីរជាតិ ជំរុញឲ្យអាជីវករ មុនជួលសម្លៀកបំពាក់ ឬថតនៅក្នុងសារមន្ទីរ គួរពិគ្រោះជាមួយមន្ដ្រីជំនាញ

  • បោះពុម្ព

នាយកដ្ឋានសារមន្ទីរ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

បានចេញសេចក្ដីជូនដំណឹងមួយចំពោះសកម្មភាពអាជីវករជួលសម្លៀកបំពាក់ប្រពៃណីសម្រាប់អតិថិជននៅសារមន្ទីរជាតិ ដោយមន្ដ្រីជំនាញសង្កេតឃើញថាសកម្មភាពផ្សព្វផ្សាយតាមរយៈការស្លៀកពាក់ខ្លះបានធ្វើឲ្យប៉ះពាល់ទៅវិញ។ ភ្ជាប់ជាមួយសេចក្ដីជូនដំណឹងចេញកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មន្ដ្រីជំនាញ នៃសារមន្ទីរជាតិ បានគូសបញ្ជាក់ថា សារមន្ទីរស្វាគមន៍ចំពោះសាធារណជន ឬអាជីវករដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ នាពេលកន្លងមក ប៉ុន្តែអ្វីដែលបារម្ភនោះ គឺទម្រង់ផ្សព្វផ្សាយខ្លះប្រាសចាកពីទម្រង់ដើម ព្រោះមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ។

ប្រភពដដែលបញ្ជាក់ថា៖ “កង្វល់របស់យើងខ្ញុំ មិនមែនជាការតឹងតែងឡើយ ប៉ុន្តែយើងខ្ញុំគ្រាន់តែមានការជួយក្រើនរំលឹក ក្នុងនាមជាសេនាធិការរបស់ក្រសួងជំនាញ អាស្រ័យហេតុនេះសូមសាធារណជន និងអាជីវករមេត្តាយោគយល់ ចំពោះវិធានការណ៍នានាដែលយើងបានដាក់ចេញទៅ”។

ដកស្រង់ពី៖ Sabay