Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនមែនមួយមិនមែនពីរ! តែ Google បង្ហាញ​ចេញម្តងបី គឺ ស្មាតហ្វូនបត់អេក្រង់ ថេបប្លេត និងស្មាតហ្វូន​

  • បោះពុម្ព

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសចេញផលិតផលថ្មីរបស់ខ្លួនចំនួន៣ ដ៏គួរឱ្យភ្ញាក់ផ្អើលគឺ ស្មាតហ្វូនបត់អេក្រង់ Pixel Fold, ថេបប្លេត Pixel Tablet និង ស្មាតហ្វូនលំដាប់មធ្យម Pixel 7a។ Pixel Fold: ជាស្មាតហ្វូនបត់អេក្រង់ដំបូងបង្អស់របស់ Google ដើម្បីប្រជែងនឹង Z Fold របស់ Samsung។

អេក្រង់វាទំហំ ៧,៦អ៊ីញ (ពេលបត់មានទំហំ ៥,៨អ៊ីញ) ប្រភេទកញ្ចក់ OLED ល្បឿន ១២០Hz។ វាមានកាមេរ៉ាក្រោយ៣ ក្នុងនោះរួមមានកាមេរ៉ា 5x optical zoom ជាលើកដំបូង ដែលដាក់ស្មាតហ្វូនបត់អេក្រង់។ វាបំពាក់ឈីប Tensor G2 និងមានអង្គផ្ទុកទិន្នន័យ ២៥៦GB។

Pixel Tablet: ជាថេបប្លេតទីមួយរបស់ក្រុមហ៊ុនយក្សមួយនេះ ដោយមានអេក្រង់ទំហំ ១១អ៊ីញ។ វាបំពាក់ speaker ៤គ្រាប់ និងមានកាមេរ៉ាសែលហ្វីដែលផ្តោតលើវីដេអូខល។ Google បានហៅថាជាឧបករណ៍ smart display ដោយរួមបញ្ចូលទាំង digital photo frame, smart home controller និង Chromecast screen សម្រាប់វីដេអូផងដែរ។

ជាមួយគ្នានេះ វាក៏មានមុខងារបែងចែកអេក្រង់ ដែលដំណើរការកម្មវិធីផ្សេងៗគ្នាក្នុងពេលតែមួយ។ Pixel 7a: ជាស្មាតហ្វូនលំដាប់មធ្យមថ្មីបំផុតរបស់ Google មកជាមួយអេក្រង់ ៦,១អ៊ីញ ជាប្រភេទ OLED ល្បឿន ៩០Hz។ ប្រព័ន្ធភ្លោះរបស់វា នឹងធ្វើការបានយ៉ាងល្អផ្តោតទៅលើការថត Long-exposure និង Faster low-light។ វាបំពាក់ឈីប Tensor G2 មាន RAM ទំហំ ៨GB និងអង្គផ្ទុកទិន្នន័យ ១២៨GB៕

ដកស្រង់ពី៖Sabay