Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ដើរ​លែង​ហត់​ហើយ ​ស្បែក​ជើង​១គូ​នេះ​ជួយ​ឲ្យ​ដើរ​លឿន​ជាង​ធម្មតា ២៥០% ឯ​តម្លៃ​ប៉ុណ្ណេះ​ហ៊ាន​ទិញ​អត់

  • បោះពុម្ព

ធ្វើដំណើរដោយថ្មើជើងរាល់ថ្ងៃ គិតថាអ្នកដើរយឺតមែនទេ? ពេលនេះប្រហែលជាមានដំណោះស្រាយសម្រាប់រឿងនោះហើយ បន្ទាប់បុរសជនជាតិចិនម្នាក់ផលិតបានស្បែកជើងជួយឲ្យដើរលឿន ហៅថា Moonwalker ។

វីដេអូបង្ហាញពីគុណសម្បត្តិរបស់ Moonwalker ត្រូវបានគេចែករំលែកនៅ TikTok និងកំពុងល្បី ដោយគិតមកដល់ពេលនេះ វីដេអូនេះមានអ្នកចូលមើល ២៤,៧ លានដងហើយ។ វីដេអូនេះបង្ហាញពីមនុស្សដើរតាមទីក្រុង និងទីធ្លានៅកន្លែងការិយាល័យ ដែលមើលទៅពួកគេដើរក្នុងដំណើរធម្មតា ប៉ុន្តែមានល្បឿនលឿនអស្ចារ្យ នោះដោយសារតែស្បែកជើង Moonwalker បានធ្វើឱ្យអ្នកដើរបានលឿនជាង 250% នេះបើយោងតាម Xunjie Zhang ដែលជាអ្នកបង្កើតវា។

លោក Zhang ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Shift Robotics បានអះអាងថា Moonwalker គឺជា "ស្បែកជើងដែលលឿនបំផុតរបស់ពិភពលោក" ។ លោក Zhang បាននិយាយនៅក្នុងវីដេអូ TikTok ថាមនុស្សម្នាក់ជាមធ្យមអាចដើរបានប្រហែល 3 ម៉ាយក្នុង១ម៉ោង ប៉ុន្តែ Moonwalkers អាចជួយយើងឲ្យផ្លាស់ទីបានដល់ទៅ ៧ ម៉ាយក្នុង១ម៉ោង។ Zhang បាននិយាយថា "អ្នកដើរកាន់តែលឿន ស្បែកជើងដើរជាមួយអ្នកកាន់តែលឿន" ចំពោះតម្លៃរបស់ Moonwalker វិញ គឺ ១៤០០ដុល្លារអាមេរិក៕

ដកស្រង់ពី៖Sabay