Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Toyota ចេញឡានថ្មី ជាឡានកូនកាត់ RAV4 និង Highlander

  • បោះពុម្ព

ក្រុមហ៊ុន Toyota ទើបតែបានបញ្ចេញជាផ្លូវការរថយន្តធុនតូចថ្មីរបស់ខ្លួនក្នុងប្រទេសឥណ្ឌូណេស៊ី គឺ Toyota Yaris Cross មកជាមួយជម្រើសម៉ាស៊ីនសាំង និង Hybrid។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតពីរថយន្តប្រភេទ Mini នេះ គឺរូបរាងរបស់វាជាពិសេសផ្នែកខាងមុខ ស្រដៀងទៅហ្នឹងរៀមច្បង Toyota RAV4 និង Toyota Highlander ផងដែរ។ យ៉ាងណាមិញ ទំហំរបស់វាស្ថិតនៅក្នុងចន្លោះពី Toyota Raize និង Corolla Cross។

ចំពោះជម្រើសម៉ាស៊ីនសាំង គឺវាប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ Dual VVT-i ស៊ីឡាំង៤ ផលិតបានកម្លាំង ១០៥សេះ និងកម្លាំងរមួល ១៣៨ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ឬលេខដៃ ៥វគ្គ រត់ប៉ុងមុខ។

ឯជម្រើសមួយទៀត គឺប្រើម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ ដោយបំពាក់ម៉ូទ័រអគ្គិសនីមួយ ផលិតបានកម្លាំងសរុប ១១០សេះ។ ផ្នែកខាងក្នុង វាបំពាក់កុងទ័រឌីជីថល ៧អ៊ីញ និងអេក្រង់ថាច់ស្រី្គន ១០,១អ៊ីញ។ ក្រៅពីនេះ វាបំពាក់ភ្លើង Ambient Light, បន្ទះសាកថ្ម Wireless, ដំបូល Panoramic Sunroof និង Toyota Safety Sense ADAS kit ជាដើម៕

ដកស្រង់ពី៖Sabay