Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះអើយ ថានាយធុងទៅមាឌធំ ឥឡូវជួបបុរសខ្មែរ​ម្នាក់ទៀត ធំជាង ធ្ងន់ជាងទៅទៀត

  • បោះពុម្ព

នៅក្នុងចង្កោមសិល្បករខ្មែរ គេស្គាល់ថា នាយ ធុង គឺជាសិល្បករដែលមានមាឌធំ និងមានទម្ងន់ធ្ងន់ជាងគេ។

ប៉ុន្តែបើក្រឡេកទៅមើលក្រៅសិល្បៈវិញ នាយ ធុង ស្ថិតក្នុងលេខ២ទីប៉ុណ្ណោះ។ ថ្មីៗនេះគេបានប្រទះបុរសម្នាក់មានមាឌធំ និងធ្ងន់ជាងនាយ ធុង ដាច់តែម្ដង នៅតាមបណ្ដាញសង្គមដែលនេះជារឿងមិនគួរឲ្យជឿថា ស្រុកយើងមានអ្នកមានគីឡូធ្ងន់រាប់រយគីឡូបែបនេះ។ យ៉ាងណា គេមិនទាន់ដឹងថា បុរសមាឌយក្សរូបនេះ មានឈ្មោះអ្វីនោះទេនោះ ប៉ុន្តែគេដឹងថា លោកគឺជាបងធម៌របស់ នាយ ធុង តែម្ដង។

តាមរយៈ រូបភាពប៉ុន្មានសន្លឹក ចែកចាយដោយម្ចាស់គណនីមួយ បានឲ្យដឹង នាយ ធុង មានទំងន់ខ្លួន ២៣០គីឡូ ប៉ុន្តែបុរសដែលជាបងធម៌រូបនោះ មានទម្ងន់ដល់ទៅ ៣២០គីឡូក្រាមឯណោះ ដែលធ្វើឲ្យប្រិយមិត្តឃើញហើយ បើកភ្នែកធំៗ មិនចង់ជឿ។ ដោយឡែកអ្នកខ្លះទៀត លើកឡើងពីការបារម្ភចំពោះសុខភាពបុរសមាឌយក្សទាំងពីរ។ យ៉ាងនេះក្ដី តាមវីដេអូមួយផ្សេងទៀត បានឲ្យដឹងថា បុរសទាំងពីរ បានឯកភាពគ្នា ហាត់ប្រាណដើម្បីសុខភាពហើយ ហើយនាយធុង គឺជាអ្នកដឹកនាំកិច្ចការមួយនេះ។

ប៉ុន្តែបើទោះជាព្រមព្រៀងគ្នារួចហើយក្ដី ប៉ុន្តែ តាមរយៈវីដេអូមានរយៈប្រមាណ ៥នាទីនោះ នាយ ធុង ប្រាប់ថា បងធម៌របស់ខ្លួនមិនបានទៅហាត់តាមការសន្យានោះទេ។ ដូច្នេះហើយ នាយ ធុង បានតាមមករកបងធម៌នៅឯផ្ទះ និងឃើញបងធម៌កំពុងអង្គុយញុំាភ្លៅមាន់បំពងធ្វើព្រងើយ។ ឃើញបែបនេះ នាយ ធុង បានស្ដីបន្ទោស បងធម៌ទី១រឿងថាទៅហាត់ប្រាណ ហេតុអ្វីមិនទៅ។

ឯទី២ទៀត គឺរឿង បងធម៌ខ្លួនចូលចិត្តញុំាតែភ្លៅមាន់បំពង ដែលនាយប្រាប់ថា មិនល្អសម្រាប់សុខភាព។ ជាចុងក្រោយ បងធម៌ដែលមានទម្ងន់ជាង ៣០០គីឡូរូបនេះ បានសន្យាជាថ្មីទៀតថា ឈប់ញុំាអាហារប្រភេទនេះ និងព្យាយាមទៅហាត់ប្រាណតាមការអូសទាញរបស់ប្អូនធម៌នាពេលបន្ទាប់។ ដោយឡែកនាយ ធុង បានដាក់ចិត្តដាក់កាយថា នឹងសម្រកពី ២៣០គីឡូ មក ៧៥គីឡូឲ្យបាន ដោយបានធ្វើឲ្យប្រិយមិត្តជាច្រើនសាទរបុរសមាឌយក្សទាំងពីរ៕

 

 

 

ដកស្រង់ពី៖ Sabay