Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរ! ដួង វីរៈនិច្ច សម្រាលកូនដោយសុវត្ថិភាព ហើយដាក់ឈ្មោះពីរោះទៀត

  • បោះពុម្ព

តារាចម្រៀងស្រី ដួង វីរៈនិច្ច ទើបសម្រាលបានកូនប្រុសដំបូងនៅម៉ោងប្រហែល៩ និង១៣នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ក្រោយពីឆ្លងទន្លេ ឬសម្រាលកូនដោយសុវត្ថិភាព មានមិត្ដសិល្បៈ រួមទាំងរូបអ្នកនាងផ្ទាល់ផង បានសម្ដែងការត្រេកអរ ហើយនិយាយស្វាគមន៍ទៅកាន់កូនដែលបានចាប់កំណើតនៅលើផែនដីដ៏ស្រស់ស្អាតនេះ។ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដួង វីរៈនិច្ច បានសរសេរថា៖ “ទីបំផុតយើងបានជួបគ្នាហើយ! ស្វាគមន៍កូនប្រុស មកកាន់ពិភពលោកដ៍ស្រស់បំព្រងមួយនេះ។

អូនឈ្មោះ ពេជ្រ វីរៈបុត្រ”។ ភ្លាមៗក្រោយសម្រាលបានសុវត្ថិភាពទាំងម្ដាយ និងកូននៅថ្ងៃទី១៧ ខែឧសភា នេះ មានតារាចម្រៀង ខាន់ ជេមស៍ លោក ប៉ែន ចំរុង ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនទៀត បានចែករំលែក និងនិយាយពាក្យជូនពរដល់គ្រួសារតារាចម្រៀងមួយនេះយ៉ាងកក់ក្ដៅ។ ទាក់ទងនឹងមានកូននេះ ដួង វីរៈនិច្ច ធ្លាប់បង្ហើបម្ដងហើយថា ខ្លួនធ្លាប់មានផ្ទៃពោះ ដោយកូននោះជាកូនភ្លោះទៀតផង។ ប៉ុន្ដែជាអកុសល្យកូននោះមិនបាននៅជាមួយនាងទេ ហើយក៏ព្យាយាមយកមួយទៀត ទើបបានដូចបំណងនៅថ្ងៃនេះ៕

ដកស្រង់ពី៖ Sabay