Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកណាខ្លះ ធ្លាប់ជា Fan របស់ HTC? ឥឡូវនេះ ទើបតែចេញ​ HTC U23 Pro រំលេច​មក​ជាមួយកាមេរ៉ា ៤គ្រាប់​ឯណោះ

  • បោះពុម្ព

ក្រុមហ៊ុនតៃវ៉ាន់ HTC ទើបតែបង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនថ្មីរបស់ខ្លួន គឺ HTC U23 Pro ដែលផ្តោតខ្លាំងបំផុតទៅលើកាមេរ៉ាតែម្តង។ កំពូលស្មាតហ្វូនេះ បំពាក់កាមេរ៉ាក្រោយដល់ទៅ ៤គ្រាប់ឯណោះ ដោយមានទំហំ 108MP, 8MP Ultrawide, 5MP Macro និង 2MP depth។

ចំណែកកាមេរ៉ាសែលហ្វី ជាលេនទម្លុះអេក្រង់ ទំហំ 32MP។ អេក្រង់របស់ HTC U23 Pro មានទំហំ 6.7អ៊ីញ FullHD+ OLED ល្បឿន 120Hz ជាមួយកញ្ចក់ការពារដ៏រឹងមាំ Gorilla Glass Victus។

វាបំពាក់ឈីប Snapdragon 7 Gen 1 SoC ជាមួយរ៉េម 8GB/12GB និងអង្គផ្ទុកទិន្នន័យ 256GB។ មិនតែប៉ុណ្ណោះ វានៅតែមានរន្ធសម្រាប់ដាក់កាតមេម៉ូរីបន្ថែមទៀតផងដែរ។ យ៉ាងណាមិញ ថ្មរបស់វាមិនធំណាស់ណាទេ ពោលគឺត្រឹមតែ 4600mAh សាកលឿនជាមួយឆ្នាំងសាក 30W និងការសាកឥតខ្សែ 15W៕

ដកស្រង់ពី៖Sabay