Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រវត្តិពីក្រោយខ្នងនៃភាពជោគជ័យរបស់ម្ចាស់​មេដាយ​មាស Pub G Mobile

  • បោះពុម្ព

(ភ្នំពេញ)៖ ស្កាយនីន បានក្លាយជាបុគ្គលឆ្នើមរបស់កម្ពុជាក្នុងវ័យត្រឹមតែ ១៨ឆ្នាំ ដោយដណ្តើមបានមេដាយមាសជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ Seagames លើកទី៣២ ក្នុងព្រឹត្តិការណ៍ E-Sports PUBG Mobile Mixed Individual Event។

ភាពជោគជ័យនេះ មិនគួរត្រូវបានបញ្ចប់ដោយយើងមិនបានដឹងប្រវត្តិដែលធ្វើឲ្យគាត់ទទួលបានជោគជ៏យបែបនេះឡើយ។ ស្កាយនីន មានបងប្អូន៤នាក់ ស្រីម្នាក់ និងបងប្អូនប្រុស៣នាក់ ហើយបច្ចុប្បន្នគាត់រស់នៅក្រុងប៉ោយប៉ែត។

នៅពេលគាត់មានអាយុទើបតែ ៨ឆ្នាំ ឪពុកម្តាយរបស់គាត់បានលែងលះដែលជាកត្តានាំឱ្យម្តាយរបស់គាត់ត្រូវចិញ្ចឹមកូនទាំងអស់តែម្នាក់ឯង។ ស្កាយនីនធ្លាប់រស់នៅប្រទេសថៃ ជាមួយម្តាយរបស់គាត់ធ្វើការជាអ្នកបោសសំអាតនៅក្នុងផ្ទះល្វែង។ ជាមួយនឹងប្រាក់ចំណូលទាបពេកក្នុងការចិញ្ចឹមគ្រួសាររបស់ម្តាយគាត់ អ្នកគ្រប់គ្រងផ្នែកសម្អាតបានសម្រេចចិត្តអនុញ្ញាតឱ្យ Skynin ធ្វើការជាមួយគ្នា ដើម្បីរកប្រាក់បន្ថែមបន្តិច។ នេះមានន័យថា ស្កាយនីន ធ្វើការជាអ្នកបោសសម្អាតតាំងពីគាត់អាយុ ៨ឆ្នាំមកម្ល៉េះ។

Skynin ចូលចិត្តលេង Pubg Mobile ហើយក៏តែងតែមើល Live Stream របស់ Bro Di ក៏ដូចជាស្តាប់តាមការបង្ហាត់បង្ហាញ ហើយនឹងលេង Pubg ហ្គេមជាមួយគ្នានៅក្នុង Custom Room របស់ Bro Di ជារៀងរាល់។ Bro Di បានកត់សម្គាល់ពីសមត្ថភាពរបស់គាត់ហើយបន្តមើលធ្វើការវិវត្ត និងទម្រង់លេងរបស់គាត់។ ជាអកុសល ទូរស័ព្ទរបស់ Skynin ត្រូវបានខូច ហើយមិនអាចបន្តលេងបានទៀតទេ។ ជាមួយនឹងថវិកាមានកំណត់ គាត់មិនអាចទិញទូរស័ព្ទថ្មីបានទេ ហើយគាត់បានសម្រេចចិត្តឈប់លេងហ្គេម។

ទោះជាយ៉ាងណាក៏ដោយ Bro Di បានមើលឃើញនៅសមត្តភាពដ៏អស្ចារ្យរបស់ស្គាយនីនមិនគួរត្រូវឈប់លេង Bro Di បានសម្រេចចិត្តទិញទូរស័ព្ទថ្មីឲ្យ Skynin ដើម្បីអោយគាត់បន្តហ្វឹកហាត់។ នៅអាយុ១៣ឆ្នាំ ស្កាយនីន ត្រលប់មករស់នៅ និងបន្តធ្វើការនៅព្រំដែនថៃ-កម្ពុជា ជាកម្មករអូសអីវ៉ាន់ឆ្លងព្រំដែនថៃ-កម្ពុជា។ គាត់ត្រូវធ្វើការពីព្រលឹមរហូតដល់ព្រលប់ ដែលជាហេតុឲ្យគាត់មានពេលវេលាកាន់តែតិចដើម្បីលេង PUBG Mobile ជាហ្គេមដែលគាត់ចូល ចិត្ត។ ការលះបង់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ Skynin ដើម្បីក្លាយជាកីឡាករអាជីពបាននាំ Bro Di បានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយដឹកនាំ Skynin ក្នុងការចូលរួមក្រុមរបស់គាត់ទៅប្រកួតប្រជែងក្នុង Smart Tournament ជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយ មុននឹងទៅជួបមិត្តរួមក្រុម Skynin ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនក្នុងអំឡុងពេលបិទ COVID-19។

Skynin ត្រូវឆ្លងកាត់ការរឹតបន្តឹងតំបន់ក្រហមពីប្រទេសថៃ មកកម្ពុជា ដើម្បីប្រកួតប្រជែងក្នុងការប្រកួត PUBG Mobile Tournaments។ ការសាកល្បងលើកដំបូងរបស់គាត់ជាមួយក្រុមអាជីព គាត់បានក្លាយជាជើងឯក ហើយបន្តជោកជ៏យ និងចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងការប្រកួតផ្សេងៗជាច្រើន។ ក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ស្កាយនីន មិនមានឱកាសចូលរួមប្រកួតទេដោយសារគាត់មិនទាន់គ្រប់ អាយុ។

ដោយឃើញកីឡាករផ្សេងទៀតទទួលបានមេដាយ ហើយក្រុមកម្ពុជាធ្វើមិនបានល្អ គាត់បានសន្យាខ្លួនឯងថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីក្លាយជាកីឡាករជម្រើសជាតិ និងតំណាងឱ្យកម្ពុជាក្នុងស៊ីហ្គេមលើកទី៣២។ Skynin គឺជាអ្នកលេងដែលចេះដាក់ខ្លួន ចេះលះបង់ គោរពវិន័យ និងឧស្សាហ៍ព្យាយាម។ គាត់ជ្រើសរើសភាពស្ងប់ស្ងាត់ជាមូលដ្ធានគ្រឹះក្នុងការគ្រប់គ្រងស្មារតីក្នុងពេលប្រគួត ហើយអ្វីដែលធ្វើឱ្យគាត់ក្លាយជាម្ចាស់មេដាយមាសគឺ មិត្តភក្តិរួមក្រុមរបស់គ្នាក៏រក្សាភាពស្ងប់ស្ងាត់ និងធ្វើការផ្តោតជាពិសេសក្នុងអំឡុងពេលប្រកួត ប៉ុន្តែសម្រាប់ស្គាយនីនគឺកាន់តែត្រូវតែស្ងប់ និងរក្សាចិត្តត្រជាក់ជាងអ្នកទាំងអស់គ្នាដើម្បីផ្តោតលើភាពជោគជ៏យក្នុងការប្រកួតជាក្រុម។

មេដាយមាសនេះគឺមិនមែនសម្រាប់តែគ្នាម្នាក់នោះទេ ប៉ុន្តែវាជាសមត្ថផលរបស់ក្រុមប្រចាំតំបន់ SEA Wildcard ទាំងអស់ និងជាពិសេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។ សូមធ្វើការទាញយក PUBG MOBILE ដោយឥតគិតថ្លៃឥឡូវនេះនៅលើ App Store និង Google Play Store។ PUBG MOBILE គឺផ្អែកលើ PUBG: BATTLEGROUNDS ដែលជាហេតុនាំឲ្យពិភពនៃការកម្សាន្តអន្តរកម្មមួយមានសន្ទុះយ៉ាងសម្បើមក្នុងឆ្នាំ២០១៧។

អ្នកលេងរហូតដល់ ១០០នាក់ បានលោតឆត្រយោងលើកោះដាច់ស្រយាលមួយដើម្បីប្រយុទ្ធក្នុងការប្រកួតដណ្តើមយកជ័យជំនះ។ អ្នកលេងត្រូវតែកំណត់ទីតាំង និងរើសយកអាវុធ យានជំនិះ ព្រមទាំងគ្រឿងផ្គត់ផ្គង់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយកម្ចាត់អ្នកលេងគ្រប់រូបនៅក្នុងសមរភូមិដែលបានមើលឃើញ និងប្រកបដោយយុទ្ធសាស្ត្រដែលដូចជាបង្ខំអ្នកលេងឱ្យចូលទៅក្នុងតំបន់លេងឲ្យធ្លាក់ក្នុងកន្លែងធ្លាក់ចុះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់បណ្តាញសង្គម PUBG MOBILE ផ្លូវការនៅលើ Facebook, Instagram, Twitter និង YouTube៕

ដកស្រង់ពី៖Sabay