Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Toyota៖ ចង់​កាត់បន្ថយ​ការបញ្ចេញ​ផ្សែង ​មិនចាំបាច់​ទាល់តែប្រើ​ឡានអគ្គិសនី​នោះទេ

  • បោះពុម្ព

បច្ចុប្បន្នពិភពលោក កំពុងជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបញ្ចេញផ្សែងប៉ះពាល់បរិស្ថាន។

ប៉ុន្តែយ៉ាងណាមិញ ការសិក្សាថ្មីៗរបស់ក្រុមហ៊ុនរថយន្តយក្ស Toyota បានរកឃើញថា មិនចាំបាច់ត្រូវតែប្រើរថយន្តអគ្គិសនីនោះទេ ពោលគឺរថយន្តសាំងធម្មតា ជាពិសេសប្រភេទ Hybrid ឬ Plug-in Hybrid ក៏អាចកាត់បន្ថយផលប៉ះពាល់បរិស្ថានដែរ។ Toyota បានលើកឡើងថា ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត អាចសម្រេចបានប្រសិនបើអ្នកប្រើប្រាស់រថយន្តនោះ បើកបរដោយជ្រើសរើសយក Eco ឬ EV Mode។

ការសិក្សានេះ គឺមានការចូលរួមពីបុគ្គលិក និងក្រុមគ្រួសារនៃក្រុមហ៊ុន Toyota ផ្ទាល់តែម្តង ដែលបានបើកបររថយន្តប្រើ Eco ឬ EV Mode ចម្ងាយសរុបជាង ៦៤ម៉ឺនគីឡូម៉ែត្រ។ លើសពីនេះ វាមិនត្រឹមតែកាត់បន្ថយការបញ្ចេញផ្សែងនោះទេ ប៉ុន្តែវាក៏បានជួយសន្សំសំចៃសាំងផងដែរ ពោលគឺជួយសន្សំបានដល់ ជាង ១ម៉ឺន ៨ពាន់ដុល្លារឯណោះ៕

ដកស្រង់ពី៖Sabay