Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារា​ថៃស្អាតៗ សង្ហា@​កំពុងពេញនិយម បង្ហាញខ្លួន​នៅ​កម្ពុជា​ក្នុងកិច្ចសហការ​ទូរទស្សន៍ TV5 និង TV7ថៃ

  • បោះពុម្ព

តារាប្រុសស្រីថៃ ៤ដួង សុទ្ធតែស្រស់ស្អាត និងសង្ហា ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យថៃ បានបង្ហាញខ្លួនជួបអ្នកគាំទ្រនៅកម្ពុជា ក្រោមកិច្ចសហការមួយរវាងទូរទស្សន៍កងយោពលខេមរៈភូមិន្ទ និងទូរទស្សន៍លេខ ៧ របស់ថៃ។

តារាទាំង ៤ ដួង មានលោក JINN Jinna, MIKE Pattaradet, THISA Varitthisa និង KWAN Usamanee។ ពួកគេ សុទ្ធជាតួឯកប្រុសតួឯកស្រី ក្នុងភាពយន្តមួយចំនួនដែលខ្លះបានចាក់ផ្សាយហើយ និងខ្លះបាន និងកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ដ៏ពេញនិយមរបស់ថៃ។ អ្នកទាំង ៤ ត្រូវបានសម្របសម្រួលដើម្បីឡើងមកជួប Fan Club របស់ពួកគេនៅកម្ពុជា។

ស្រីស្អាត ប្រុសសង្ហា ទាំង៤ដួង បានទាក់ទាញសំឡេងគាំទ្រយ៉ាងកងរំពងពីសំណាក់ Fan Club របស់ពួកគេយ៉ាងកងរំពង ដែលធ្វើឲ្យពួកគេមានភាពរីករាយមែនទែន។ លោក Jin Jinnak ម្នាក់ក្នុងចំណោម ៤នាក់ លើកឡើងថា លោករំភើបមែនទែនចំពោះការស្វាគមន៍របស់អ្នកគាំទ្រនៅកម្ពុជា លោក មិននឹកស្មានឡើយថា លោកមានការគាំទ្រច្រើនយ៉ាងនេះ។ ងាកមកតួប្រុសម្នាក់ទៀត គឺលោក Khun May ក៏អះអាងដូចគ្នាដែរ តែខុសពីមិត្តបន្តិច លោកថាហាក់មិនសូវភ្ញាក់ផ្អើលខ្លាំងដូច Jin Jinnak ទេ ដោយសារលោកបានដឹងមុនខ្លះៗហើយ។

May ថា លោកបានបង្ហោះរូបភាពនៅលើ IG អំពីដំណឹងធ្វើដំណើរមកកម្ពុជា ហើយមានអ្នកគាំទ្រលោកជាច្រើន បានចូលទៅសរសេរសារ រង់ចាំស្វាគមន៍ដំណើររបស់លោក។ បេសកកម្មលើកនេះ របស់តារាប្រុស ស្រីថៃទាំង ៤ដួង មានគោលដៅ២ ទី១ជួបក្រុមអ្នកគាំទ្រ (Meet & Greet) ដើម្បីចែករំលែកក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក និងកត់ត្រាអនុស្សាវរីយ៍ល្អៗ។ ទី២ ទៀត គឺក្នុងគោលដៅផ្សព្វផ្សាយពីភាពយន្តរបស់ពួកគេផង ព្រោះថា ភាពយន្តដែលពួកគេសម្ដែង និងត្រូវចាក់បញ្ចាំងជូនប្រិយមិត្តកម្ពុជាបានទស្សនាឆាប់ៗ។

តាមលោក ស ងួន និពន្ធនាយកព័ត៌មាន ទូរទស្សន៍កងយោពលខេមរៈភូមិន្ទ និងទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ បានចុះកិច្ចព្រមធ្វើសហប្រតិបត្តិការជាមួយគ្នាផ្លូវការ ក្នុងការនាំយកខ្សែភាពយន្តភាគទូរទស្សន៍ល្បីៗរបស់ថៃមកចាក់បញ្ចាំងនៅកម្ពុជា។ តាម...ដដែល អ្វីដែលជាសមិទ្ធផលនៃកិច្ចព្រមព្រៀងនេះ គឺភាពយន្តភាគទូរទស្សន៍របស់ចំនួន ២៧ ចំណងជើង នឹងផ្ដល់សិទ្ធិសម្រាប់ចាក់ផ្សាយនៅ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ ៥ ចាប់ពីពេលនេះតទៅហើយ៕

ដកស្រង់ពី៖ Sabay