Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple កំពុងរើសបុគ្គលិកមកធ្វើការផ្នែក AI

  • បោះពុម្ព

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្ស Apple កំពុងជ្រើសរើសបុគ្គលិកបម្រើតួនាទីថ្មីប្រហែល ១៧៦នាក់ សម្រាប់ផ្នែក AI ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាស្ទើតែជុំវិញពិភពលោកកំពុងប្រកាសបញ្ឈប់បុគ្គលិកជាងពាក់កណ្តាលក្រុមហ៊ុន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ប្រភពពី Pocket-lint បានរាយការណ៍មកថា សម្រាប់មុខតំណែងទាំង ១៧៦ ដែល Apple កំពុងជ្រើសរើសក្នុងនោះមាន ៦៨នៃមុខតំណែងទាំងអស់នោះស្ថិតក្នុងផ្នែក Siri និង ៥២មុខតំណែងធ្វើការជាមួយនឹងដំណើរការ iOS និង ៤៦មុខតំណែងគឺទាក់ទងនឹង macOS។ ចំណែកបុគ្គលិកផ្សេងទៀតនឹងតម្រូវឱ្យធ្វើការជាមួយនឹងផលិតផ្សេងៗរបស់ Apple។

គួរជម្រាបដែរថា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ Apple គ្រោងរៀបចំព្រឹត្តិការណ៍ប្រកាសអំពី AR/VR ជំនាន់ថ្មីរបស់ខ្លួន ដោយក្នុងព្រឹត្តិការណ៍នោះគេរំពឹងថា Apple ទំនងក៏មានលើកឡើងអំពី AI ដែលខ្លួនកំពុងព្យាយាមជម្រុញដើម្បីប្រជែងនឹងក្រុមហ៊ុនខ្លាំងផ្សេងទៀតផងដែរ៕

ដកស្រង់ពី៖Sabay