Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

TikTok ដាក់ពាក្យប្តឹងបកទៅរដ្ឋមួយរបស់អាមេរិក បន្ទាប់ពីចេញការហាមប្រាមលើពលរដ្ឋ

  • បោះពុម្ព

(បរទេស)៖ បន្ទាប់ពីរដ្ឋ Montana ដែលជារដ្ឋដំបូងគេរបស់អាមេរិកបានធ្វើការសម្រេចចិត្តបិទកម្មវិធីកម្សាន្ត TikTok កាលពីសប្តាហ៍មុននេះ បានធ្វើឱ្យពលរដ្ឋមួយចំនួនបានចេញសារប្រឆាំងភ្លាមៗទៅនឹងការសម្រេចចិត្តរបស់អភិបាលក្រុង។

ដោយឡែករបាយការណ៍ចេញផ្សាយមុននេះបន្តិចក្រុមហ៊ុនមេរបស់ TikTok បានដាក់ពាក្យប្តឹងជំទាស់នឹងការហាមឃាត់ដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងមុខនោះហើយ ក្រោមហេតុផលរំលោភលើសិទ្ធកែប្រែដំបូងរបស់ TikTok និងអ្នកប្រើប្រាស់។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ តាមការលើកឡើងពីអភិបាលក្រុង Montana នៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានឱ្យដឹងថា ការសម្រេចចិត្តរបស់លោកត្រូវបានធ្វើឡើងដំបូងគេនៅទូទាំងរដ្ឋអាមេរិកទាំងនេះគឺដើម្បី «ចង់ការពារប្រជាជនពីការប្រមូលផ្តុំការស៊ើបការសម្ងាត់ដោយប្រទេសចិនតាមរយៈ TikTok ដែលមានអ្នកប្រើបា្រស់អាមេរិកប្រមាណ ១៥០លាននាក់»។

តែយ៉ាងណាជុំវិញសេចក្តីសម្រេចនេះហាក់មិនមានការគាំទ្រទាំងស្រុងនោះទេ ដោយក្នុងនោះតុលាការក្នុងស្រុក រដ្ឋ Montana បានលើកឡើងថា ការហាមប្រាមនេះទំនងជាអាចលើកលែងជាមុនដោយច្បាប់សហព័ន្ធ ព្រោះវារំលោភលើបញ្ហានៃការព្រួយបារម្ភរបស់សហព័ន្ធផ្តាច់មុខ និងរំលោភលើប្រការពាណិជ្ជកម្មនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលកំណត់សិទ្ធិអំណាចរបស់រដ្ឋក្នុងការបង្កើតច្បាប់ដែលដាក់បន្ទុកហួសហេតុចំពោះពាណិជ្ជកម្មរវាងរដ្ឋ និងបរទេស។

ក្រោយពាក្យ TikTok ដាក់ពាក្យបណ្តឹងបូករួមទាំងតុលាការមិនយល់ស្របគេរំពឹងថា Montana អាចនឹងបន្ថូរបន្ថយមកត្រឹមជាការផាកពិន័យជាប្រាក់ជំនួសវិញ សម្រាប់ចំនួន ១ម៉ឺនដុល្លារសម្រាប់ការបំពានច្បាប់នីមួយៗ ដោយ TikTok និងការផាកពិន័យបន្ថែមចំនួន ១ម៉ឺនដុល្លារក្នុងមួយថ្ងៃប្រសិនបើ TikTok រំលោភលើការហាមឃាត់។ ច្បាប់នេះមិនដាក់ពិន័យលើអ្នកប្រើ TikTok ម្នាក់ៗទេ៕

ដកស្រង់ពី៖Fresh New