Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

VinFast ប្រកាសប្រមូលរថយន្តដែលលក់នៅអាមេរិកត្រឡប់មកវិញដោយសារបញ្ហាសុវត្ថិភាព

  • បោះពុម្ព

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ប្រកាសប្រមូលរថយន្តទាំងអស់របស់ខ្លួនត្រឡប់មកវិញដែលបានដាក់លក់នៅអាមេរិកជាលើកដំបូងប្រមាណជា ២ពាន់គ្រឿង បន្ទាប់ពីរងការព្រមានសុវត្ថិភាពដែលចេញដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក (NHTSA)។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ កាលពីខែកុម្ភៈកន្លងទៅ VinFast ធ្លាប់បានប្រកាសប្រមូលរថយន្តដែលដាក់លក់នៅវៀតណាមម្តងរួចហើយមានចំនួនប្រហែល ២,៧៨១គ្រឿង ដើម្បីពិនិត្យ និងប្តូរប៊ូឡុងដែលភ្ជាប់ប្រអប់ហ្វាំ្រងខាងមុខដែលជួបបញ្ហារលុង។ រថយន្តដែល VinFast ប្រកាសប្រមូលត្រឡប់មកវិញជាលើកទី២នេះ គឺជារថយន្តដំបូងគេដែលបានដាក់លក់នៅអាមេរិកដែលមានចំនួនសរុប ២,០៩៧គ្រឿង។

តាមការបញ្ជាក់ពី VinFast ផ្ទាល់រថយន្តដែលប្រមូលត្រឡប់មកវិញនេះគឺម៉ូដែល VF8 (City Edition) ដោយសារបញ្ហាអេក្រង់ MHU ដែលរងផលប៉ះពាល់ Error Display ដែលមិនបង្ហាញព័ត៌មានសំខាន់ៗពីសុវត្ថិភាពរថយន្តដែលវាអាចបង្កជាហានិភ័យដល់អ្នកប្រើប្រាស់ក្នុងអំឡុងពេលបើកបរ៕

ដកស្រង់ពី៖Sabay