Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​កូនខ្មែរ​យើង​ទេ! ឃើញ​ហើយ​មិន​សរសើរ​មិន​បាន តារាម៉ូដែល​រូប​នេះ ស្រស់ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់​ណាស់

  • បោះពុម្ព

សម្រាប់ប្រិយមិត្តនៅលើបណ្ដាញសង្គមដូចជា ហ្វេសប៊ុក យូធូប IG និង Tiktok ប្រហែលជាធ្លាប់ឃើញយុវតីមួយរូបមានវ័យប្រហែល ២០ឆ្នាំ និងមានភិនភាគជានារីបរទេស តែតាមសាវតារបស់នាង យុវតីរូបនេះ គឺមានឈាមជ័រខ្មែរយើងទេ។

ត្បិតថា គេឃើញមុខលើបណ្ដាញសង្គមទាំងប៉ុន្មានខាងលើរឿយៗ តែគេមិនទាន់ដឹងថាយុវតីរាងស្រឡូនរូបនេះមានឈ្មោះអ្វី ពិតប្រាកដនោះទេ។ យ៉ាងណាក៏ដោយ គេអាចស្គាល់នាង តាមរយៈគណនីបណ្ដាញសង្គមទាំងនោះថា "Yagal Terry” ឬក៏ Terry។ នាងគឺជាកូនកាត់ខ្មែរ-ចិន ដែលមានម្ដាយជាជនជាតិខ្មែរ ឪពុកជនជាតិចិន។

Yagal Terry កើតនៅប្រទេសកម្ពុជា តែបានទៅរស់នៅធំធាត់នៅលើទឹកដីរបស់សត្វកង់ហ្គូរូ គឺអូស្ត្រាលី។ នាង បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តនៅលើបណ្ដាញសង្គមតាមរូបសម្រស់ដ៏ស្រស់ស្រទន់តាមបែបធម្មជាតិរបស់នាង ក្នុងនោះបើទោះនាងមិនតុបតែងខ្លួន ក៏មានភាពលេចធ្លោដែរ។ដូច្នេះហើយ សម្រាប់អ្នកដែលបានឃើញហើយ កម្រថាមិនសរសើរថានាងស្រស់ស្អាតណាស់។ និយាយអំពីអាជីពការងារវិញ បច្ចុប្បន្ន Yagal Terry មានអាជីពជា Content Creator នៅលើបណ្ដាញសង្គម ដែលនាងចូលចិត្តធ្វើវីដេអូអំពីមុខម្ហូប ដំណើរកម្សាន្ត និងសម្រស់។

ក្រៅពីនេះ yagal ក៏ជាតារាម៉ូដែលមួយរូបផងដែរ។ ដូច្នេះហើយ ថ្មីៗនេះ គេបានឃើញនាង ទើបបានឡើងលើក្របមុខទស្សនាវដ្ដីម៉ូដស្ត្រីល្បីឈ្មោះមួយរបស់អាមេរិក គឺ Harpers BAZAAR ថែមទៀតផង។ កាលពីចុងឆ្នាំ ២០២២ គេបានឃើញ Yagal Terry បានមកដល់ប្រទេសកម្ពុជាយ៉ាងកម្រ និងបានធ្វើ Vlog មួយនិយាយអំពីប្រទេសកំណើតរបស់នាង និងបានបង្ហោះលើបណ្ដាញសង្គម ជាមួយការសរសេរ Caption ខ្លី ប៉ុន្តែគួរឲ្យចាប់អារម្មណ៍ថា I travel to Phnom Penh, Cambodia Travel to visit home មានន័យថា "ខ្ញុំធ្វើដំណើរកម្សាន្តមករាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីមកលេងផ្ទះ"។

ក្នុងវីដេអូ Vlog នោះ Yagalប្រាប់ថា ជាច្រើនឆ្នាំមកហើយនាងមិនដែលបានមកលេងផ្ទះ(ប្រទេសកម្ពុជា)ទេ ហើយមកលើកនេះ គឺនាងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីប្រែមុខមាត់របស់រាជធានីភ្នំពេញជាបេះដូងប្រទេសកម្ពុជា។ ក្នុងដំណើរកម្សាន្តនោះ Yagal Terry បានទៅកម្សាន្តនៅទីកន្លែងជាច្រើនមាន វត្តភ្នំ សារមន្ទីរជាតិ ផ្សារថ្មី ភ្នំឧត្តុង្គ និងចុងក្រោយ គឺសៀមរាប អង្គរនៃយើង។

ដំណើរកម្សាន្តរបស់នាងមកកម្ពុជា ត្រូវបានប្រិយមិត្តជាច្រើនសាទរ និងស្វាគមន៍នាងត្រឡប់មកផ្ទះម្ដងទៀត ក្នុងនោះអ្នកខ្លះនិយាយលេងទៀតថា ប្រសិនបើមកកម្ពុជាម្ដងទៀត នៅពេលក្រោយ សូមឲ្យដំណឹងគេផង ព្រោះពួកគេជាអ្នកគាំទ្ររបស់នាង៕

 

ដកស្រង់ពី៖ Sabay