Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បច្ចេកវិទ្យា​ថ្មី! មិនចាំបាច់ឈប់ឡានសាកភ្លើងទេ គឺជិះបណ្តើរ សាកបណ្តើរតាមផ្លូវតែម្តង

  • បោះពុម្ព

ក្រុមហ៊ុនអ៊ីស្រាអែល Electreon បានសហការជាមួយ Toyota ដើម្បីធ្វើតេស្តសាកល្បងបញ្ចូលអគ្គិសនីឥតខ្សែលើរថយន្តដែលកំពុងបើកបរតាមផ្លូវតែម្តង ដោយមិនចាំបាច់ត្រូវឈប់នោះទេ។ រថយន្តដែលត្រូវបានធ្វើតេស្តនោះ គឺជា Toyota RAV4 Plug-in Hybrid។

អាគុយរបស់វា អាចសាកឥតខ្សែ នៅតាមផ្លូវដែលគេបានរៀបចំដំឡើងបច្ចេកវិទ្យានេះ (Charging Path)។ ការសាកភ្លើងសរុបរបស់រថយន្តនេះ គឺមានទំហំ ២៤១,៦៩គីឡូវ៉ាត់ម៉ោង ជាមួយនឹងចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធ ១៩៥០គីឡូម៉ែត្រ ដោយវារត់ជាប់រយៈពេល ១០០ម៉ោង។

ចំពោះការបើកបរសាកល្បងនេះ គឺមានតៃកុងឆ្លាស់គ្នាបើកចំនួន ៥៥នាក់។ សូមបញ្ជាក់ថា ប្រសិនបើរថយន្តខាងលើ មិនសាកភ្លើងឥតខ្សែតាមផ្លូវនេះទេ គឺវាអាចបើកបរបានចម្ងាយត្រឹមតែ ៧៥គីឡូវ៉ាត់តែប៉ុណ្ណោះ នៅពេលសាកពេញ ព្រោះតែអាគុយមានទំហំតូចត្រឹមតែ ១៨គីឡូវ៉ាត់ម៉ោង។ ដូច្នេះតាមរយៈការធ្វើតេស្តសាកល្បងខាងលើនេះ ក្រុមហ៊ុន Electreon បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បណ្តាញសាកភ្លើងឥតខ្សែតាមផ្លូបែបនេះ នឹងជួយដល់ការកាត់បន្ថយទំហំអាគុយលើរថយន្តអគ្គិសនីបាន ពោលគឺមិនចាំបាច់ដាក់អាគុយធំៗ ដែលត្រូវចំណាយខ្ពស់នោះទេ ហើយក៏មិនចំណាយពេលវេលាឈប់ដើម្បីសាកភ្លើងនោះដែរ៕

ដកស្រង់ពី៖Sabay