Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi គ្រោងផលិតកាសឥតខ្សែលក់ក្នុងប្រទេសឥណ្ឌា

  • បោះពុម្ព

(បរទេស)៖ ក្រុមហ៊ុន Xiaomi India និងដៃគូសហការក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Optiemus គ្រោងចាប់ផ្តើមផលិតផលិតផល Wireless Audio រួមគ្នានៅលើទឹកដីឥណ្ឌាឆាប់ៗខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅដើមសប្តាហ៍នេះក្រុមហ៊ុន Xiaomi India ដើមកំណើតប្រទេសចិនបាននិយាយថា ខ្លួននឹងផលិតឧបករណ៍ Audio ឬ Wireless Audio Gadget ជាលើកដំបូងក្នុងស្រុក ខណៈទីតាំងផលិតនឹងចាប់ផ្តើមនៅរោងចក្រ Optimus Electronics ស្ថិតក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ដែលជាទីតាំងរោងចក្រមានស្រាប់របស់ក្រុមហ៊ុនដៃគូសហការ។

Xiaomi បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ទៀតថា ខ្លួនក៏កំពុងកំណត់គោលដៅកើនឡើងជាង ៥០ភាគរយ នៅក្នុងការផលិតគ្រឿងបន្លាស់ដែលមានប្រភពក្នុងស្រុកបន្ថែមទៀតគិតត្រឹមឆ្នាំ២០២៥ ផងដែរ។ យ៉ាងណាមិញជុំវិញគម្រោងផលិត Wireless Audio មិនត្រូវបាន Xiaomi បញ្ជាក់ថានឹងជ្រើសរើសឧបករណ៍ប្រភេទណាមកផលិតនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងជាប្រភេទ Speaker, ear-buds ដែលជាប្រភេទកាសឥតខ្សែ និងប្រភេទភ្ជាប់ Bluetooth ផ្សេងទៀត ខណៈបច្ចុប្បន្ននេះ Xiaomi នាំចូលឧបករណ៍ទាំងនេះទៅលក់ក្នុងប្រទេសឥណ្ឌា។

គួរជម្រាបដែរថា ពេលវេលាចាប់ផ្តើមការផលិតជាក់លាក់នៅមិនទាន់មានការជូនដំណឹងពី Xiaomi និង Optiemus នៅឡើយនោះទេប៉ុន្តែទំនងជាឆាប់ៗខាងមុខនេះ ខណៈគម្រោងបង្កើនផលិតផលគេបញ្ជាក់ថា គិតត្រឹមឆ្នំា២០២៥ ខាងមុខ៕

ដកស្រង់ពី៖Fresh New