Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាឡិកាម៉ាក DUCATI របស់អ៊ីតាលី មានលក់លើទីផ្សារកម្ពុជាហើយ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្នុងឆ្នាំ 2023 នេះ នៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ក្រុមហ៊ុន ILG GROUP បានរៀបចំមហាព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយទូទាំងពិភពលោក និងក្នុងឱកាសគម្រប់ខួបទី 40ឆ្នាំ នៃនាឡិកាម៉ាក POLICE និងខួបទី 50ឆ្នាំ នៃម៉ាក Timberland។

ស្របពេលជាមួយគ្នានោះដែរ ក៏មានការបង្ហាញនូវនាឡិកាម៉ាកល្បីៗ លើពិភពលោកផងដែររួមមាន៖ Swiss Military, Kenneth Cole, Ducati … ជាដើម ។ដោយមើលឃើញពីគុណភាព និងភាពល្បីល្បាញរបស់ម៉ាក DUCATI ក្រុមហ៊ុន ភ្នំពេញហាងនាឡិកាស្វីស បានសម្រេចនាំយកនាឡិកាម៉ាក DUCATI Corse មកកាន់ប្រទេសកម្ពុជា ដើម្បីឲ្យប្រជាជនបានស្គាល់ និងបានប្រើប្រាស់ផលិតផលម៉ាកដ៏ល្បីល្បាញកម្រិតពិភពលោកមួយនេះផងដែរ។ DUCATI ជាក្រុមហ៊ុនផលិតម៉ូតូធំ ដែលមានដើមកំណើតតាំងពីឆ្នាំ1926 ដោយលោក Antonio Cavalieri Ducati។

មានទីស្នាក់ការក្រុមហ៊ុននៅ ទីក្រុង Bologna ប្រទេសអ៊ីតាលី ។រហូតមកដល់ខែកក្កដា ឆ្នាំ2012 ក្រុមហ៊ុនផលិតរថយន្តទំនើប AUDI AG ដែលស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន Volkswagen Group របស់ប្រទេសអាឡឺម៉ង់ បានទិញយកភាគហ៊ុន 100% របស់ DUCATI តាមរយៈក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ខ្លួនក្នុងប្រទេសអ៊ីតាលី គឺក្រុមហ៊ុន Automobili Lamborghini ដែលជាក្រុមហ៊ុនផលិតរថយន្តស្ព័រ ដ៏ល្បីល្បាញលើពិភពលោក។

ក្នុងឆ្នាំ2020 DUCATI បានចាប់ផ្ដើមផលិតនាឡិកា ម៉ាក DUCATI Corse និងគ្រឿង Accessories ដូចជា កាបូបលុយ គ្រឿងអលង្ការ ប៊ិក បន្តោងសោរ ជាដើម ។ល។ DUCATI Corse បានរចនានាឡិកាដៃរបស់ពួកគេ ឱ្យមានភាពទាក់ទាញ និងមានភាពស្វាហាប់ ហើយនាឡិកានីមួយៗមានរូបរាងពិសេស និងប្លែកពីគេ។ ម៉ូដែលនាឡិកាភាគច្រើនបានរចនាផ្សំនៃពណ៌ក្រហម ដែលជានិមិត្តសញ្ញាម៉ាកយីហោ របស់ DUCATI ។

នាឡិកាទាំងអស់សុទ្ធតែមានរូបរាងទាន់សម័យ និងភាពទាក់ទាញ ដែលធ្វើឱ្យ DUCATI មានភាពលេចធ្លោ និងក្លាយជាគ្រឿងសម្រាប់ពាក់ដ៏ល្អឥតខ្ចោះ សម្រាប់អ្នកស្រលាញ់ម៉ូតូម៉ាក DUCATI ឬអ្នកដែលចូលចិត្តម៉ូតូធំ (Riders) ទាំងឡាយ។ DUCATI Corse ជានាឡិការបស់ប្រទេសអ៊ីតាលី និងជាម៉ាកសញ្ញា តំណាងឲ្យភាពជោគជ័យ កិត្យានុភាព និងការប្រកួតប្រជែងដ៏អស្ចារ្យ។

សូមអរគុណដល់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុន ភ្នំពេញហាងនាឡិកាស្វីស នាពេលកន្លងមក ដែលជាកម្លាំងចិត្ត ក្នុងការជួយជំរុញដល់ក្រុមហ៊ុន នាំចូលនៅផលិតផលសុទ្ធម៉ាកល្បីៗនៅលើពិភពលោកមកកាន់ប្រទេសកម្ពុជា។ ចំពោះម៉ាកដែលក្រុមហ៊ុន បាននាំចូលកន្លងមករួមមានដូចជា ROMANSON, J.ESTINA, Timberland, POLICE, Swiss Military, Kenneth Cole, Benzel, Hennex, Royal London ដែលលោកអ្នកអាចរកទិញបាននៅគ្រប់សាខា ROMANSON ដូចខាងក្រោម៖

1. ភ្នំពេញហាងនាឡិកាស្វីស (ROMANSON ផ្លូវហ្សាលដឺហ្គោល) Tel: 092/015 872 666

2. ROMANSON អូឡាំព្យាស៊ីធី Tel: 099 972 666

3. ROMANSON រតនាផ្លាហ្សា Tel: 085 872 666

4. ROMANSON ស៊ីធីម៉ល Tel: 077 872 666

5. ROMANSON AEON3 (ខណ្ឌមានជ័យ) Tel: 061 872 666

6. J.ESTINA អូឡាំព្យាម៉ល (ផ្សារទំនើបអូឡាំព្យាម៉ល ជាន់ទី១) Tel: 012 872 666

7. ហាងនាឡិកា ជា ឡេង ROMANSON Tel: 012 885 677

8. ROMANSON AEON 1 (បើកក្នុងពេលឆាប់ៗនេះ)

ដកស្រង់ពី៖Fresh New