Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងទេសចរណ៍កម្ពុជា និង សមាគមទេសចរណ៍កម្ពុជាទទួលការអញ្ជើញជាពិសេស ទៅធ្វើទស្សនកិច្ចនៅខេត្តហៃណាន

  • បោះពុម្ព

កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ ក្រសួងទេសចរណ៍កម្ពុជា និង សមាគមទេសចរណ៍កម្ពុជា (Cambodia Association of Travel Agents (CATA))

បានដឹកនាំប្រតិភូ រួមមានសមាជិក-សមាជិកា និង ក្រុមហ៊ុនទេសចរណ៍ ក៏ដូចជាស្ថាប័នផ្សព្វផ្សាយដែលមាន Sabay និង ទូរទស្សន៍ BTV ធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តហៃណាន ប្រទេសចិន ដើម្បីសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅ ពីវិស័យទេសចរណ៍ក្នុងខេត្តកំពុងអភិវឌ្ឍមួយនេះរបស់ចិន។ ជាមួយគ្នានោះ ដំណើរទស្សនកិច្ចដែលមានរយៈពេល ៨ ថ្ងៃ នេះ កើតចេញពីការឧបត្ថម្ភគាំទ្រពេញទំហឹង របស់ មន្ទីរទេសចរណ៍ខេត្តហៃណាន (Hainan Tourism Department) និងក្រុមហ៊ុន Hainan Youtuan International Travel Agency Co., Ltd ដែលបានផ្ដល់នូវភាពកក់ក្ដៅយ៉ាងរាក់ទាក់ និងយកចិត្តទុកដាក់ខ្ពស់បំផុត។

ដោយសារមានការសហការយ៉ាងល្អជាមួយគ្នា កាលពីឆ្នាំកន្លងទៅ មន្ទីរទេសចរណ៍ខេត្តហៃណាន ក៏បានអញ្ជើញ ក្រសួងទេសចរណ៍កម្ពុជា សមាគមទេសចរណ៍កម្ពុជា (Cambodia Association of Travel Agents (CATA)) ក៏ដូចជាក្រុមហ៊ុនទេសចរណ៍ និងស្ថាប័នសារព័ត៌មាន ទៅទស្សនាផ្ទាល់តែម្ដងនៅក្នុងខេត្តនេះ ដើម្បីប្ដូរ និងចែករំលែកបទពិសោធ និងបង្ហាញអំពីសក្ដានុពលដែលកំពុងរីកដុះដាលពេញទំហឹង។ ជាមួយគ្នានោះ ដំណើរទស្សនកិច្ចនេះផងដែរ ក៏ជាការផ្សព្វផ្សាយពីទីផ្សារថ្មីសម្រាប់សមាជិក ដែលជាទីផ្សារធ្វើ Out Bound ពោលគឺនាំភ្ញៀវក្នុងស្រុកទៅលេងនៅក្រៅប្រទេស។

ដូច្នេះនេះក៏បង្កើនជាភាពងាយស្រួលដល់ក្រុមហ៊ុនទេសចរណ៍ទាំងអស់ មុននឹងធ្វើការរៀបចំកញ្ចប់ទេសចរណ៍សម្រាប់អតិថិជន ទាល់តែពួកគេបានទៅឃើញផ្ទាល់សិន នូវទីតាំងដែលទៅលេងនោះបែបណាខ្លះ (រួមមានទាំងទេសភាព សុវត្ថិភាព មធ្យោបាយផ្សេងៗគ្រប់យ៉ាង) ដើម្បីបន្ថែមនូវព័ត៌មានបន្ថែម ទៅជូនអតិថិជនឲ្យកាន់តែមានទំនុកចិត្តក្នុងការទៅទស្សនាផ្ទាល់ និងរៀបចំផែនការទេសចរណ៍បានត្រឹមត្រូវ និងច្បាស់លាស់។ ពិសេសការដឹកនាំក្រុមហ៊ុនទេសចរណ៍ទៅទស្សនាផ្ទាល់នេះ ក៏ដើម្បីបញ្ជាក់ឲ្យដឹងថា តើទីតាំងទាំងនោះ ជាតំបន់ទេសចរណ៍ផ្ដោតលើសក្ដានុពលទៅលើ ប្រវត្តិសាស្ត្រ ឬជាតំបន់ទេសចរណ៍ធម្មជាតិ កែច្នៃ អេកូទេសចរណ៍ បេតិកភ័ណ្ឌ ឬយ៉ាងណា។ នៅពេលបានដឹងហើយ ក្រុមហ៊ុនអាចនឹងមានភាពងាយស្រួលក្នុងការរៀបចំកញ្ចប់ទេសចរណ៍ទៅតាមប្រភេទនីមួយៗ សម្រាប់ជាជម្រើសទៅដល់អតិថិជនរបស់ខ្លួន។

ដោយមើលឃើញពីសក្ដានុពលពីកំណើនប្រជាជនក្នុងប្រទេសកម្ពុជា ចំពោះការទៅទស្សនានៅក្រៅប្រទេសច្រើននាពេលបច្ចុប្បន្ន ទើបខេត្ត ហៃណាន បង្កើតឱកាសពិសេសទន្ទឹមនឹងការចង់បានរបស់កម្ពុជា ដើម្បីចាប់ដៃគូសហការក្នុងកិច្ចប្រតិបត្តការ ការងារមួយនេះ។ អ្វីដែលកាន់តែពិសេស ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនពេលនេះ ក្រៅពីទទួលបានព័ត៌មានលម្អិតជាច្រើនទាក់ទងនឹងវិស័យទេសចរណ៍ខេត្តហៃណាន ប្រតិភូរបស់កម្ពុជាក៏មិនភ្លេចក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាតិ ក៏ដូចជាបង្ហាញពីផលិតផលកម្ពុជាមួយចំនួនផងដែរ៕

 

 

ដកស្រង់ពី៖Sabay