Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដាក់បណ្ដឹងទៅក្រសួងមហាផ្ទៃរួច ថ្ងៃនេះ លី ណូរ៉ា ចេញមុខបង្ហាញគណនីហ្វេសប៊ុកក្លែងក្លាយបីទៀត

  • បោះពុម្ព

តារាសម្ដែងប្រុស លី ណូរ៉ា អះអាងថាមានគណនីហ្វេសប៊ុកជាច្រើនបានប្រើរូបថតលោក និងខ្លះបានបង្កើតគណនីដូចឈ្មោះលោក ដើម្បីឆបោកលុយគេ និងប្រព្រឹត្ដិបទល្មើសផ្សេងៗ។

គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅមានគណនីហ្វេសប៊ុកចំនួនបីទៀត នៅបន្ដប្រើរូបថតលោក ហើយលោកបារម្ភខ្លាចមានបញ្ហាទៅថ្ងៃក្រោយទៀត ទើបលោកប្រកាសឲ្យមហាជនជួយដឹងឮរឿងនេះ។ តារាប្រុសរូបនេះ និយាយថា បច្ចុប្បន្នលោកមានគណនីហ្វេសប៊ុកពិតប្រាកដ ឬផ្លូវការតែពីរប៉ុណ្ណោះ គឺ Ly Nora និង Ly Nora ll ។

ដោយឡែកគណនីហ្វេសប៊ុកឈ្មោះ Bong Ra ឈ្មោះ Pich Sambath និងឈ្មោះ Rithy Kun ដែលយករូបថតលោកទៅប្រើនោះ មិនមែនជាគណនីរបស់លោកឡើយ ហើយកន្លងទៅគណនីទាំងនេះ បានប្រើប្រាស់ដើម្បីបោកលុយគេ និងទង្វើអាក្រក់ផ្សេងៗ។ លី ណូរ៉ា បញ្ជាក់ថា រូបលោកបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃរួចហើយ បន្ទាប់ពីរូបលោកបានទទួលបានការសាកសួរបញ្ជាក់ពីមិត្ដភក្ដិ និងអ្នកគាំទ្រមួយចំនួនជុំវិញរឿងខ្ចីលុយ និងបទល្មើសឆបោកផ្សេងៗទាំងដែលលោកមិនដឹងអ្វីសោះ៕

ដកស្រង់ពី៖ Sabay