Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុងផ្ទុះការជជែកគ្នា​រឿងហ្សូណូ និង​ភរិយា ពេល​នេះ សេង សុឃីម ស្រាប់តែទម្លាយរឿងគ្រួសារ​របស់ខ្លួនដែរ

  • បោះពុម្ព

តារាសម្ដែងស្រីរូបស្រស់ សម្រស់បាន សេង សុឃីម ដែលគេឯងស្គាល់ច្បាស់ថាជាស្ដ្រីមេម៉ាយកូនមួយ បានលាតត្រដាងភារកិច្ចអតីតស្វាមីត្រូវផ្ដល់អាហារកិច្ចដល់កូនប្រុសក្រោយលែងលះ ដើម្បីបង្ហាញពីភាពរឹងមាំ និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាម្ដាយមានគុណធម៌។

អ្នកនាង សេង សុឃីម បានលាតត្រដាងរឿងនេះតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា អតីតស្វាមីរបស់អ្នកនាងបានសន្យាផ្ដល់អាហារកិច្ចដល់កូន ប៉ុន្ដែធាតុពិតជាក់ស្ដែងគេមិនផ្ដល់ឡើយ ហើយអ្នកនាងក៏មិនដែលទាមទារដែរ ដោយនាងសុខចិត្ដមកដោយខ្លួនទទេរ ជាមួយកូនប្រុស។ សុឃីម បន្ដថា ទោះក្រម៉េចក៏ដោយ ក៏មិនលើកដៃសុំជំនួយពីអតីតស្វាមីដែរ ព្រោះបើគេមានចិត្តជាឪពុកគេនឹងមើលថែកូនហើយ តែបើគេគ្មានចិត្ត ត្រូវចាត់ទុកថា គេជាមនុស្សមិនចេះស្រលាញ់កូន។

អ្នកនាង សេង សុឃីម៖ “ខ្ញុំគិតត្រូវដែលលែងលះនិងគេ បើអ្នកសំរេចចិត្តថាចង់ចិញ្ចឹមកូនម្នាក់ឯងហើយ កុំយករឿងកូនមកទាមទារលុយពីគេ កុំនិយាយរឿងឪពុកមិនល្អ មិនដែលមើលថែ យាយឲ្យកូនស្អប់ ខឹង ឪពុក ធ្វើបែបនេះ ស្មើនិងយើងជាម្តាយដាក់សម្ពាធឲ្យកូន មានអារម្មណ៏ថាខ្លួនឯងខ្វះភាពកក់ក្តៅពីឳពុក”។

ការលើកឡើងនូវរឿងរ៉ាវផ្ទាល់ខ្លួននេះ ហាក់ស្របពេលគ្នានឹងរឿងរ៉ាវលែងលះរបស់តារាចម្រៀង ហ្សូណូ ជាមួយភរិយាដោយបន្សល់ទុកកូនស្រីម្នាក់រស់នៅជាមួយម្ដាយ បានផ្ទុះឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់ជាង ១០ឆ្នាំ។ ផ្ទុះឡើងវិញដោយសារតែអតីតភរិយាលោក ហ្សូណូ ថាហ្សូណូដែលជាឪពុកមិនសូវអើពើជាមួយកូនស្រី ហើយលោកហ្សូណូ វិញក៏អះអាងថា ធ្លាប់គិតគូរ និងផ្គត់ផ្គង់ជាបន្ដបន្ទាប់ ប៉ុន្ដែដោយចិត្ដលោបលន់របស់ម្ដាយទើបផ្ដល់ប៉ុន្មានក៏មិនចេះគ្រប់។

ដោយឡែកអ្នកមេម៉ាយ សេង សុឃីម ដែលគេដឹងស្ទើរគ្រប់គ្នាថាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងចឺម ហើយមានមុខមានមាត់ខ្លាំងក្នុងរង្វង់សិល្បៈដែរនោះ បានអះអាងថា ការលើករឿងរ៉ាវផ្ទាល់ខ្លួនមកនេះ គឺមិនចង់ឌឺដង ឬនិយាយបញ្ឆិតបញ្ឆៀងទៅកាន់បុគ្គលណាឡើយ ព្រោះវាជារឿងពិតសម្រាប់គ្រួសារអ្នកនាងប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay